22/03/2018 10:47 GMT+7 Email Print Like 0

កាសែតកូរ៉េខាងត្បូង៖វៀតណាមគឺជាប្រទេសស្នូលក្នុងយុទ្ធនាការ ភាគខាងត្បូង


 កាសែតកូរ៉េខាងត្បូង៖វៀតណាមគឺជាប្រទេសស្នូលក្នុងយុទ្ធនាការ ភាគខាងត្បូង

ដំណើរទស្សនកិច្ចរបស់​ប្រធានាធិបតី លោក Moon Jae-in នាពេលខាង​មុខនឹង​បង្កើតឡើង​សន្ទុះថ្មីមួយ សម្រាប់​ការខិត​ខំប្រឹងប្រែងរបស់កូរ៉េខា​ងត្បូង ក្នុងការស្វែងរកដៃ​គូពាណិជ្ជ​កម្ម​។
 
ការសែត “The Kore​a Times” ផ្សាយជាភាសាអង់គ្លេសច្បា​ប់ចុះផ្សាយ​ថ្ងៃទី​២១ មីនា បានដកស្រង់​សំដីរបស់​មន្ត្រីខុទ្ទកាល័យ​វិមានប្រធានាធិបតីកូរ៉េ​ខាងត្បូងបានវា​យតម្លៃថា៖ ដំណើរទស្សនកិច្ចរប​ស់ប្រធានាធិ​បតី លោក​ Moon Jae-in នាពេលខាងមុខនឹងបង្កើត​ឡើងសន្ទុះ​ថ្មីមួយ សម្រាប់​ការខិត​ខំប្រឹង​ប្រែងរបស់​កូរ៉េខាង​ត្បូងក្នុង​ការស្វែងរក​ដៃគូពាណិជ្ជកម្ម​ ដែលទើប​នឹងលេចធ្លោនៅតំបន់អាស៊ីអាគ្នេ​យ៍។ ការសែត​នេះក៏បាន​ជូនដំណឹង​អំពីកម្ម​វិធី​ធ្វើសកម្មភាព របស់លោក Moon Jae​-in ក្នុងដំណើរ​ទស្សនកិច្ច​ថ្នាក់រដ្ឋនៅ​វៀត​ណាម ចាប់ពីថ្ងៃ​ទី ២២ ដល់ ថ្ងៃទី ២៤ មីនា។ ក្នុ​ងនោះ លោក Moon Jae-in និងមាន​ជំនួប​ជាមួយលោក Park Hang-seo គ្រូបង្វឹក​ជាជនជាតិកូរ៉េខាងត្បូង​របស់​ក្រុមបាល់ទាត់ជំរើសជា​តិ​វៀត​ណាម។ ក្នុងថ្ងៃទី ២ នៃដំណើរ​ទស្សន​កិច្ច​នេះ ​លោក Moon Jae-in នឹងមានជំនួបសន្ទនាជា​មួយអ​គ្គលេខាបក្ស លោក​ Nguyen​ Phu Trong  នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc និងប្រធានរ​ដ្ឋសភា​ លោកស្រី Nguyen Thi​ Kim Ngan ផ​ងដែរ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ