13/08/2015 09:39 GMT+7 Email Print Like 0

ការិយាល័យនយោបាយជួបធ្វើការជាមួយគណៈកម្មាធិការយោធាមជ្ឈឹមស្តីពី មហាសន្និបាតបក្សភាគយោធាលើកទី ១០


អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានធ្វើអាធិបតីជំនួបធ្វើការ (Image: nguyenphutrong.net)

នាថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៥ អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានធ្វើអាធិបតីជំនួបធ្វើការរបស់ការិយាល័យនយោបាយជាមួយអចិន្ត្រៃយ៍គណៈកម្មាធិការបក្សយោធាមជ្ឈឹមដើម្បីផ្តល់មតិចំពោះពង្រាងឯកសារនិងការងារកម្មាភិបាលក្នុងមហាសន្និបាតតំណាងបក្សភាគយោធាលើកទី ១០ អណត្តិ ២០១៥-២០២០ ដែលនឹងត្រូវបានរៀបចំឡើងនាខែកញ្ញាខាងមុខ។ ថ្លែងមតិនៅជំនួបធ្វើការ អគ្គលេខាធិការ  Nguyen Phu Trong បាន​ស្នើរឲ្យគណៈកម្មាធិការបក្សយោធាមជ្ឈឹមផ្ទៀងស្តាប់មតិរបស់ការិយាល័យនយោបាយ ស្រាវជ្រាវ ដើម្បីបង្ហាញដ៏ច្បាស់លាស់នូវប្រធានបទរបស់មមហាសន្និបាតឲ្យសមស្របនឹងតម្រូវការនិងភារកិច្ចនាពេលខាងមុខ ហើយត្រូវអះអាងសតិអា​រម្មណ៍ស្នូលគឺ៖ បន្តលើកកំពស់សមត្ថភាព​ដឹកនាំនិងកំលាំងប្រយុទ្ធរបស់បក្សភាគជំរុញកសាងកងទ័ពប្រជាជនបដិវត្តន៍រឹងមាំនិងទំនើប ប្តេជ្ញា​បំផ្លិចបំផ្លាញរាល់ឧបាយកលអស្ថិរភាពនៃកំលាំងអមិត្តរួមជំណែករក្សារឯករាជ្យនិងការពារប្រទេស
ជាតិ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ