18/05/2016 10:18 GMT+7 Email Print Like 0

ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃព្រះពុទ្ធសាសនាជាសក្ខីភាពបញ្ជាក់ច្បាស់នូវសេរីភាពសាសនា​នៅវៀតណាម


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាមលោក Nguyen Thien Nhanបានអញ្ជើញទៅសាកសួរសុខទុកនិងជូនពរក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម

ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជាឆ្នាំ​២០១៦ នាព្រឹកថ្ងៃទី១៧​​ ខែឧសភា ឆ្នាំ២០១៦ លោក Nguyen Thien Nhan ប្រធាន​គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស មាតុភូមិវៀត​ណាម បាន​អញ្ជើញ​ទៅសាក​សួរ​សុខ​ទុក និង​ជូន​ពរក្រុម​ប្រឹក្សាភិបាល​សមាគម​ព្រះពុទ្ធសាសនា​វៀត​ណាម។ នៅទីនេះ លោក Nguyen Thien Nhan បាន​អះអាង​ថា តាំងពីមុនមករហូតមកដល់បច្ចុប្បន្ន ព្រះពុទ្ធសាសនា ជានិច្ចកាល​បានរួម ដំណើរជា​មួយប្រទេ​ស​ជាតិ​ និង​មានព្រះតេជគុណជាច្រើន ចូល​រួមសកម្ម​ភាពរបស់រដ្ឋសភា រួមចំណែកក្នុង​ការនាំយកសម្លេងរបស់​ពុទ្ធ សាស​និក​ទូទាំង​ប្រទេស​ដាក់ជូន​រដ្ឋសភា។ ក្នុងមហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០​១៦​នេះ សមាគម​ពុទ្ធសាស​នាវៀត​ណាមក៏បាន​ដាក់​ចេញសារ​មួយ ដោយ​បានអំពាវនាវឲ្យ​ពុទ្ធសាសនិក​ទូទាំង ​ប្រទេស​ការ​ពារ​បរិស្ថាន​និង​ទប់​ទល់​ ជាមួយ​បំរ៉ែបំរួល អាកាសាធាតុដោយសកម្មភាព​ជាក់ស្តែង​របស់ខ្លួន។ ប្រការ​នេះ នឹង​បង្ហាញ​ច្បាស់ លាស់​នូវការរួមដំណើរ និងការស្រុះចិត្តគំនិតរបស់​ព្រះពុទ្ធសាសនា ចំពោះរាល់ បញ្ហាសំខាន់​របស់​ប្រទេស​ជាតិ​។ រីឯ​ខ្លួនវិញ ព្រះតេជ​គុណ Thich Thanh Nhieu អនុប្រធានក្រុមប្រឹក្សាភិបាល សមាគម​ពុទ្ធសាសនា​វៀត​ណាម បាន​អះអាងថា ព្រះសង្ឃរួមទាំងពុទ្ធសាសនិកវៀតណាម ទាំងក្នុងនិងក្រៅ​ប្រទេសនឹង​សាមគ្គីគ្នា​ជានិច្ច បន្តការ​ពង្រឹង និងពង្រីកប្រពៃណីយ៉ាងល្អប្រ​សើរ របស់ព្រះពុទ្ធ​សាសនា វៀតណាមក្នុង​សម័យកាល​ថ្មី ការ​ពារ​បរិស្ថាន​ទប់ទល់ ជាមួយ​នឹងបំរ៉ែបំ​រួល​អា​កាសធាតុ ព្រមទាំងពង្រីកកម្លាំងពលំ​របស់ជន​ជាតិ​ទាំង​មូល ដើម្បី​ប្រជាជន​សម្បូរ​ធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិប​តេយ្យ យុត្តិធម៌ និង អរិយ្យធម៌៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ