ការអភិវឌ្ឍន៍ភូមិរបរប្រពៃណីរបស់វៀតណាមក្នុងដំណាក់កាលសមាហរណកម្ម
“ភូមិរបរវៀតណាម៖ប្រពៃណី ស្ថានភាពជាក់ស្ដែងនិងការអភិវឌ្ឍន៍ក្នុង ដំណាក់កាលសមាហរណកម្ម” ជាប្រធានបទនៃសិក្ខាសាលា ដែលបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០១៥នៅរដ្ឋធានីហាណូយ។ ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានចាត់ទុកថា ថែរក្សាភូមិរបរគឺជាភារកិច្ចថែរក្សាវប្បធម៌ជាតិ របស់ប្រទេសជាតិទាំងមូល។ លោកបានឲ្យដឹងថា មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នឹងដាក់ជូនរដ្ឋាភិបាលគំរោងការណ៍ជាតិស្ដីពីការអភិវឌ្ឍន៍ភូមិរបរដល់ឆ្នាំ២០២៥-២០៣០ និងការកំណត់ផែនការអភិវឌ្ឍន៍ ភូមិរបរវៀតណាម។
លោក Nguyen Thien Nhan ថ្លែងមតិនៅសិក្ខាសាលានេះ
នៅទីនេះ បណ្ដាតំណាងបានចាត់ទុកថា ត្រូវជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ជាពិសេសគឺក្នុងការលើកកំពស់កម្លាំងប្រកួតប្រជែង របស់ផលិតផលនៃភូមិរបរ។ លោក Luu Huy Danប្រធានសមាគមភូមិរបរវៀតណាម បានផ្ដល់មតិថា៖ “ដើម្បីថែរក្សានិងពង្រីកតំលៃវប្បធម៌របស់ភូមិរបរ គប្បីត្រួតពិនិត្យបើកទូលាយតួនាទី វប្បធម៌ទេសចរណ៍របស់បណ្ដាជនជាតិវៀតណាម។ មណ្ឌលតាំងពិព័រណ៍សារមន្ទីរ អគារវប្បធម៌គប្បីជួយឧបត្ថម្ភអំពីចំណាយដើម្បីដាក់តាំងបង្ហាញផលិតផល កសាង សារមន្ទីភូមិរបរនានា”។
នាបច្ចុប្បន្ន វៀតណាមមានភូមិរបរជាង៥ពាន់ភូមិ ក្នុងនោះមានភូមិរបរជាច្រើនដែលពិភពលោកស្គាល់ដល់ដូចជា ភូមិព្រែសូត្រ Van Phuc ភូមិគំនូ Dong Ho ភូមិគ្រឿងហាជន៍ Bat Trang ជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម