03/04/2020 09:23 GMT+7 Email Print Like 0

ការសម្រេចចិត្តប្រកាស​រោគរាតត្បាត​ទូទាំងប្រទេស​របស់​លោកនាយករដ្ឋមន្ត្រី​ដោយគោល​បំណងប្រមូល​ផ្តុំការស្រុះចិត្ត​គំនិតនៃ​ប្រព័ន្ធន​យោបាយទាំង​មូល​


 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងមតិ
 

នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចេញសេចក្តីសម្រេចចិត្ត លេខ ៤៤៧ / QD-TTg ចុះថ្ងៃទី ១ ខែ​មេសា​ ដោយប្រកាសអំពីរោគរាតត្បាត Covid-19 ទូទាំងប្រទេស។
 
អញ្ជើញ​បញ្ជាក់បន្ថែម នូវខ្លឹម សារនៃសេចក្តីសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តី ដើម្បីឲ្យប្រជាជន អាច​យល់​​​បានត្រឹមត្រូវ  ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានមានប្រ សាសន៍ថា៖ តាមពិត​វៀត​ណាម​បាន​ចាប់​​ផ្តើមការប្រយុទ្ធ ប្រ ឆាំងនឹងការរីករាលដាល នៃ Covid-19 តាំងពីចុងខែមករាឆ្នាំ ២០២០ ឯណោះ។ រហូត​មក​​ដល់ពេលនេះ ក្រោយរយៈពេលជាងពីរខែ ចាប់ពីករណីឆ្លងដំបូងមក បក្សទាំងមូល កងទ័ព​និង​ប្រជាជន​ទាំង​​មូល បានចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ហើយឥឡូវនេះ វៀត​ណាមបាន​ឈានចូលដំណាក់កាលទី ៣ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាច់សាហាវនេះ។
 
ឧបនាយករដ្ឋមន្ត្រី ​លោក Vu Duc Dam បានសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្រ្តីបានចុះ​ហត្ថ​លេខា​លើសេចក្តី​សម្រេច​ចិត្ត​ប្រកាសអំពីជំងឺរាតត្បាតទូទាំងប្រទេស ដោយវត្ថុបំណងសំខាន់ចំនួន ៣ នោះគឺ៖ “ទីមួយ ដើម្បី​ឲ្យ​ប្រព័ន្ធ​ទាំងមូលស្រុះចិត្តគំនិតគ្នា បង្កើនស្មារតីនិងទំនួលខុសត្រូវរបស់កង​កម្លាំង​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាតត្បាត​នៅតាមតំបន់នីមួយៗ និងនៅតាមស្ថាប័ននីមួយៗ។ ទី ២ ដើម្បីធ្វើឲ្យ​ប្រជា​ជ​ន​យល់​ដឹង​កាន់​តែច្បាស់​ អំពីទំនួលខុសត្រូវរបស់ខ្លួន ក្នុងការចូលរួមអនុវត្តបទបញ្ជារបស់បក្ស រដ្ឋ  និងការ​ណែនាំ​ពីវិស័យ​សុខាភិបាល​ ​ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបយ​ល់ឃើញថា ខ្លួនក៏ជាយុទ្ធជន​ម្នាក់​លើសមរ​ភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាតត្បា​តដែរ។ ។ ទីបី នៅពេលដែលលោកនាយករដ្ឋមន្រ្តីចុះហត្ថលេខា លើសេចក្តី​ប្រកាស​ពីរោគ​រាត​ត្បាត​ទូទាំង​ប្រទេស ​មានន័យថា កងកម្លាំងទាំងអ​ស់ ដែលចូលរួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹងរោគ​រាត​ត្បាត​នៅទូ​ទាំង​​ប្រទេស មានសិទ្ធិទទួលបាន​របប​និង​គោល​នយោបាយ​ក្នុង​កំឡុង​ពេលប្រយុទ្ធ​ប្រឆាំង​នឹង​រោគរាត​ត្បាតផ​ងដែរ”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ