04/05/2016 12:56 GMT+7 Email Print Like 0

ការសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីក្នុងជំនួបជាមួយតំបន់ដែលរង់ផលប៉ះពាល់ដោយបាតុភូតត្រីងាប់មិនប្រក្រតី


នាយករដ្ឋមន្ត្រូីជួបធ្វើការជាមួួយថ្នាក់ដឹកនាំតំបន់នានារងផលប៉ះ
ពាល់ដោយបាតុភូតត្រីងាប់មិនប្រក្រតី

ខុទ្ទកាល័យរដ្ឋាភិបាលទើបនឹងចេញសេចក្តីជូនដំណឹងស្តីពីការសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​លោក Nguyen Xuan Phuc នៅក្នុងជំនួបធ្វើការជាមួយតំបន់ដែលរងផល់ប៉ះពាល់ដោយបាតុភូតត្រីងាប់មិនប្រក្រតី។  សេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីបានឯកភាពជាមួយនឹងមតិវាយតម្លៃរបស់ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានាស្តីពីការដោះស្រាយបញ្ហាបរិស្ថានបន្ទាប់ពីបាតុភូតត្រីងាប់មិនប្រក្រតីនៅខេត្ត Ha Tinh, Quang Binh, Quang Tri និងខេត្ត Thua Thien-Hue ជាបន្តបន្ទាប់។ នេះជាឧប្បត្តិហេតុបរិស្ថានយ៉ាងធ្ងន់ធ្ងរមិនប្រក្រតី ដែលកើតមានឡើងជាលើកដំបូងនៅវៀតណាម ដូច្នេះការស្វែង រកមូលហេតុត្រូវបានអនុវត្តដោយប្រយ័ត្ន​ត្រឹមត្រូវនិងមានមូលដ្ឋានវិទ្យាសាស្ត្រ។ ដើម្បីស្វែងរកមូលហេតុយ៉ាងឆាប់បំផុតនោះ នាយករដ្ឋមន្ត្រីបានសំណូមពរឲ្យក្រសួង ស្ថាប័ននានា ម្ចាស់ការ​និងត្រៀមខ្លួនជាស្រេចនូវវិធានការប្រមូលកម្លាំងសម្រាប់ដោះស្រាយបញ្ហាកើតមានឡើងនិងធានាសណ្តាប់ធ្នាប់សង្គម និងម្ចាស់ការក្នុងការបញ្ជាណែនាំ៕

តាម VOV5 -វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ