05/04/2016 09:57 GMT+7 Email Print Like 0

ការសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងវៀតណាមនិងម៉េឡេស៊ី


ការសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងវៀតណាមនិងម៉េឡេស៊ី (Image: VNA)

អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រ រវាងវៀតណាមនិងម៉ាឡេស៊ី នាថ្ងៃទី​៤ ខែ​មេសាឆ្នាំ២០១៦​ ឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Vu Quang Minh រួមជាមួយ​អគ្គលេខាធិការ​ក្រសួង​ការ​បរទេស​ម៉ាឡេស៊ី​ លោក Dato Muhammad Shahrullkram Yaakob បានសហធ្វើអធិបតីសម័យប្រ​ជុំការ​សន្ទនា​យុទ្ធសាស្ត្រ​មន្ត្រីជាន់​ខ្ពស់​លើកទី​១ រវាងវៀតណាមនិងម៉ាឡេស៊ី​នៅ ទីក្រុង​ហាណូយ។ នៅសម័យប្រជុំ​លើក​នេះ ភាគី​ទាំង​ពីរបានពិភាក្សាអំពីវិធាន ការជាក់ស្តែងសំដៅអនុវត្តទំនាក់ទំនង​ ដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ​។ នាពេល​ខាង​មុខ ភាគី​ទាំងពីរ​ នឹងរៀបចំសម័យប្រជុំលើកទី ៥ គណៈកម្មាធិ​ការ សហប្រតិបត្តិ​ការ​ទ្វេភាគី​ស្តីពី​សេដ្ឋកិច្ច​វិទ្យាសាស្ត្រ​និ​ង​បច្ចេក​វិទ្យា​វៀត​ណាម-ម៉ា​ឡេស៊ី ក្នុងឆ្នាំ ២០១៦ ដើម្បីនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង​ដល់​១៥​ពាន់ លាន​ដុល្លាអាមេរិក​នាឆ្នាំ​២០២០។ ក្រៅពីនោះ ភាគីទាំងពីបាន​ពិភាក្សា​ អំពីបញ្ហា នៅក្នុង​តំបន់​និង​លើពិភព​លោក​ផង​ដែរ​។ ក្នុង​នោះ ឯកភាព​ជំរុញសហគមន៍អាស៊ាន ក៏ដូចជា បង្កើនសាមគ្គីភាព រក្សាតួនាទីស្នូលរបស់​អាស៊ាន​ក្នុងបញ្ហា ទាក់​ទិន​ដល់​សន្តិសុខ ផល​ប្រយោជន៍របស់ប្រទេសនិមួយ​ៗនិងក្នុង​តំបន់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ