09/03/2020 13:36 GMT+7 Email Print Like 0

ការវិវត្តន៍យ៉ាងស្មុគស្មាញនៃការឆ្លងរាលដាលជំងឺ Covid-19 នៅប្រទេសជាច្រើននៅលើពិភពលោក


 ការផ្ទុះជំងឺ Covid-19 កំពុងតែរីករាលដាលនៅក្នុងបណ្តាប្រទេសអឺរ៉ុប។ (រូបថត៖ AP)
 

នាថ្ងៃទី​៨ ខែមិនា ឆ្នាំ២០២០ គណៈកម្មការសុខាភិភាពជាតិរបស់ចិន (NHC) បានជូនដំណឹងថាចិនដីគោក បាន​កត់​សម្គាល់អ្នកឆ្លងវីរុស SARS-CoV-2 ចំនួន ៤៤ នាក់បន្ថែមទៀតនិងមានអ្នកស្លាប់ចំនួន ២៧ នាក់ទៀត​ក្នុងថ្ងៃទី ៧ ខែមីនា។
 
គិតត្រឹម​ចុងថ្ងៃទី ៧ ខែមីនា តំបន់រដ្ឋបាលពិសេសហុងកុងបានកត់សម្គាល់ ករណីចំនួន ១០៩ ករណី ក្នុងនោះ​មាន​អ្នក​ស្លាប់ ២ នាក់ ហើយតំបន់រដ្ឋបាលពិសេសម៉ាកាវ មានអ្នកឆ្លង ១០ ករណី។ នាថ្ងៃទី ៧ ខែមីនា ក្រសួង​សុខាភិបាល​ អាហ្សង់ទីន បានបញ្ជាក់ថាមានករណីស្លាប់ដំបូងដោយវីរុស SARS-CoV-2 ។ នេះគឺជា​ករណី​ស្លាប់​លើក​ដំបូង​នៅ​ប្រទេសអាមេរិកឡាទីន ដែលពាក់ព័ន្ធនឹងជំងឺរាតត្បាតនេះ។ នាថ្ងៃដដែលនេះ ទីក្រុង​វ៉ាស៊ីន​តោន (សហរដ្ឋអាមេរិក) បានបញ្ជាក់ពីករណីដំបូងនៃការឆ្លងវីរុស SARS-CoV-2 ។
 
រីឯក្រសួង​សុខាភិបាលកម្ពុជាកាលពីថ្ងៃទី ៧ ខែមីនាក៏បានឲ្យដឹងថាប្រទេសនេះ ទើបតែបានកត់​សម្គាល់ជន​ជាតិកម្ពុជា​ម្នាក់​ដំបូង បានឆ្លងវីរុស SARS-CoV-2 ដែលបង្កជម្ងឺរលាកផ្លូវដង្ហើម Covid-19។
 
នាថ្ងៃ​ទី ៧ ខែមីនា អ្នកស្លាប់ដោយសារការឆ្លងជំងឺ COVID-19  នៅអ៊ីតាលីមាន ចំនួន ៣៦ នាក់ ដែល​ធ្វើឱ្យចំនួ​ន​អ្នកស្លាប់សរុបនៅក្នុងប្រទេសនេះកើនដល់ ២៣៣ នាក់។
 
នៅ​ប្រទេសអ៊ីរ៉ង់វិញ ស្ថានភាពជំងឺរាត​ត្បាតបន្ត​មានភាព​ស្មុគស្មាញ ​នៅពេល​ដែល​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ចំនួន​ ២១ នា​ក់បន្ថែមទៀត ក្នុងថ្ងៃទី ៧ ខែមីនាដែលនាំឱ្យចំ​នួន​អ្នកស្លាប់សរុបនៅក្នុងប្រទេសឡើង​ដល់ ១៤៥ ​នាក់៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ