សត្វអណ្កើកភាគកណ្តាលចំនួន ៧១ ក្បាលទើបត្រឡប់មកវៀតណាមវិញពីអឺរុបលើកនេះ នឹងបានជួបជុំនឹងសត្វអណ្តើកផ្សេងចំនួន ២០០ ក្បាល ដែលកំពុងសង្គ្រោះនៅមជ្ឈមណ្ឌលអភិរក្សអណ្តើកព្រៃគុកភឿង។ បរិមាណសត្វអណ្តើកទាំងឡាយនេះសុទ្ធតែរឹបអូសពីការជួញដូរខុសច្បាប់ ដែលប្រជាជនស្ម័គ្រចិត្តផ្តល់ ឬ បង្កាត់ពូជប្រកបដោយជោគជ័យនៅមជ្ឈមណ្ឌលសង្គ្រោះអណ្តើកព្រៃគុកភឿង។
ទិសដៅចុងក្រោយបង្អស់គឺប្រភេទអណ្តើកភាគកណ្តាលទាំងឡាយនឹងលែងត្រឡប់មកបរិស្ថានធម្មជាតិវិញសមស្របបំផុតនៅខេត្តក្វាងង៉ាយ បន្ទាប់ពីវាមានសមត្ថភាពសំរប នឹងបរិស្ថានរស់នៅ។ នេះគឺជាចំណែកមួយក្នុងគម្រោងអភិរក្សអណ្តើកភាគកណ្តាល (MAP) ចំណុះកម្មវិធីអភិរក្សអណ្តើកអាស៊ី (ATP)./.
អនុវត្តន៍៖ គ្វីញអាញ់ វ៉ាន់គ្វៀន និងដូហាវ