07/07/2016 10:27 GMT+7 Email Print Like 0

ការវិនិយោគ-ការពារឆ្នេរសមុទ្រនិងគ្រប់គ្រងធនធានទឹកនៅតំបន់ដីសណ្តទន្លេCuu Long


ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ NB)

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានរួមសហការជាមួយអង្គការសហប្រតិបត្តិការអភិវឌ្ឍន៍​អាល្លឺម៉ង់ (GIZ) រៀបចំសិក្ខាសាលាស្តីពី “ការវិនិយោគ-ការពារឆ្នេរសមុទ្រនិងគ្រប់គ្រង ធនធានទឹកនៅតំបន់ដីសណ្តទន្លេCuu Long”។ នៅក្នុងសិក្ខាសាលានេះ អ្នកជំ​នាញ​ការមកពីកម្មវិធីគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ (ICMP) បានចែករំលែកនូវលទ្ធផលស្រាវជ្រាវ ចំនួន៣ ក្នុងនោះមានបញ្ហាស្តីពីការពារឆ្នេរសមុទ្រ គម្រោងការបង្ហូរទឹកជំនន់របស់ខេត្ត An Giang និងខេត្ត Kien Giang និងគម្រោងការ Cu Lao Dung នៅខេត្ត Soc Trang។

ICMP ជាកម្មវិធីឆ្ពោះទៅការជួយឧបត្ថម្ភស្ថាប័នទាក់ទិននានារបស់វៀតណាម ត្រៀមខ្លួនជាស្រេចសម្រាប់តំ​បន់​វាល​សណ្តរទន្លេ Cuu Long ទប់ទល់ជាមួយនិងបម្រែបម្រួលនៃបរិស្ថាននិងបង្កើតគ្រឹះរឹងមាំសម្រាប់កំណើននិរន្តរភាព​៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ