27/08/2016 09:13 GMT+7 Email Print Like 0

ការវិនិយោគនិងពាណិជ្ជកម្មទ្វេភាគីវៀតណាមនិងអាមេរិកបានអភិវឌ្ឍន៍ខ្លាំងក្លា


ការវិនិយោគនិងពាណិជ្ជកម្មទ្វេភាគីវៀតណាមនិងអាមេរិកបានអភិវឌ្ឍន៍ខ្លាំងក្លា

នារសៀលថ្ងៃទី២៥ ខែ​សីហា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc បានជួប​សន្ទនា ជាមួយគណៈប្រតិភូអង្គភាពអាជីវកម្ម នៃក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន (US-ABC) ដឹក​នាំដោ​យលោក A.Phen-men ប្រធាននិងជានាយកប្រតិបត្តិ US-ABC។ ថ្លែងមតិ​នៅទី​នេះ នាយក​រដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ វៀតណាមនិង​ អាមេរិកទទួលបាន​ជំហាន​លោត​ផ្លោះ​ជា​ច្រើន ក្នុង​ទំនាក់ទំនង​សហប្រតិបត្តិការ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ពិសេស​គឺវិនិយោគ ពាណិជ្ជកម្ម​កំពុង​អភិវឌ្ឍន៍​ខ្លាំងក្លា​។ វៀតណាមវាយតំលៃខ្ពស់​ចំពោះ​សកម្មភាព ជួយ​ឧបត្ថម្ភ សហប្រតិបត្តិ​ការ​របស់​សហគមន៍​អង្គភាព​អាជីវកម្ម​អាមេរិក ចំពោះ​សហគមន៍​អង្គភាព​អាជីវកម្ម​វៀតណាម។ ដោយ​ស្មារតី​នេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានគោល​បំណង​ថា​៖ US-ABC បន្តជួយឧបត្ថម្ភ​សហគមន៍​អង្គភាព​អាជីវកម្ម​វៀត​ណាម លើក​កំពស់កម្លាំងប្រកួត​ប្រជែង​ ធ្វើសកម្ម​ភាពប្រកប​ដោយ​ប្រសិទ្ធិភាព ​ក៏ដូច​ជា​ផ្តល់​​មតិ ជួយ​រដ្ឋាភិបាល​វៀតណាម ក្នុង​ដំណើ​ការបញ្ជា​ណែនាំ អភិវឌ្ឍន៍​ប្រទេសជាតិ​។

​នៅក្នុងជំនួបនេះ អង្គភាពអាជីវកម្មអាមេរិកជាច្រើន បានវាយតំលៃខ្ពស់បរិ​យាកាស​វិនិយោគ​នៅ​វៀត​ណាម ហើយ​បង្ហាញនូវ​ការប្តេជ្ញាចិត្ត​វិនិយោគ បើកទូលាយ​សកម្មភាព​នៅវៀត​ណាម ក្លាយ​ទៅជាដៃ​គូទំនុក​ទុក​ចិត្ត​របស់​វៀត​ណាម ក្នុងដំណើការ​អភិវឌ្ឍន៍៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ