16/01/2016 11:31 GMT+7 Email Print Like 0

ការវាយប្រហារដោយគ្រាប់បែកនៅឥណ្ឌូនេស៊ីបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស


ប៉ូលីសឥណ្ឌូនេស៊ីទប់ទល់នឹងក្រុមមុខសញ្ញាធ្វើការវាយប្រហារ (រូបថត៖AFP)

ការវាយប្រហារដោយគ្រាប់បែកនិងកាំភ្លើងជាបន្តបន្ទាប់ នៅរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ី នាថ្ងៃទី១៤ ខែ​មករា បាន​បណ្ដាលឲ្យមនុស្សយ៉ាងហោច​ណាស់៧នាក់​ស្លាប់ រួមមានពលរដ្ឋចំនួន​២នាក់ក្នុង​នោះមាន​ពលរដ្ឋ​ហូល្លង់​១នាក់​និងមុខសញ្ញាធ្វើការវាយប្រហារចំនួន៥នាក់ទៀត។ ក្រៅពីនោះ មនុស្សចំនួន២០​នាក់​ទៀតត្រូវ​រងរបួស​ប្រភពព័ត៌មាននានាបានឲ្យដឹងថា មុខសញ្ញាមួយក្រុមដែល​មិន ទាន់ស្គាល់​អត្តសញ្ញាណ​បាន​អនុវត្ត​ការវាយ​ប្រហារដោយ​គ្រាប់បែកនៅខាង​មុខខ្លោងទ្វារ នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម Sarinah និង​ប៉ូស្តិ៍ប៉ូលីស​នៅជិ​ត​នេះ​ទៀត​ផង​។ ក្រោយពីការផ្ទុះ ព្រមៗគ្នា ការបាញ់គ្នាក៏បានកើតឡើងនៅខាងក្រៅហាង​កាហ្វេមួយ ស្ថិតនៅ មុខ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម Sarinah។ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានឲ្យដឹងថា គិតរហូតដល់ពេលនេះ​មិនមាន​ពលរដ្ឋ​វៀតណាម ណាទទួលរង​របួសក្នុងការផ្ទុះគ្រាប់​បែកនិងបាញ់គ្នា​ពោលខាងលើ។ ប្រធានាធិបតី​ឥណ្ឌូនេ​ស៊ី​លោក​ Joko Widodo បានឲ្យដឹងថា ការវាយប្រហារ​ដោយគ្រាប់​បែក នៅហ្សាកាតាគឺអំពើភេរវកម្ម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ