បន្តកម្មវិធីក្នុងដំណើរទស្សនកិច្ចការងារនៅឡាវ នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានអញ្ជើញជួបធ្វើការ ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍ឡាវ លោក Bosengkham Vongdala ។ នៅទីនេះ លោក Truong Minh Tuan បានស្នើរថានាពេល ខាងមុខ ភាគីទាំងពីរនឹងបន្តផ្តល់អាទិភាព និងបើកទូលាយនូវកម្មវិធីផ្លាស់ប្តូរគណៈប្រ តិភូជាន់ខ្ពស់និងក្រុមអ្នកយកព័ត៌មាន ព្រមទាំងបង្កើនរាល់កម្មវិធីជួបប្រាស្រ័យស្តីពី ជំនាញសារព័ត៌មាន។ បញ្ចប់ជំនួបធ្វើការនេះ រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការស្តីពីព័ត៌មានរវាងក្រសួងនៃប្រទេសទាំងពីរដំណាក់កាល ២០១៦ -២០២០៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម