09/07/2015 10:19 GMT+7 Email Print Like 0

ការលើកលែងទិដ្ឋាការទាក់ទាញអ្នកទេសចរបរទេស


ភ្ញៀវទេសចរណ៍ជិះស៊ីក្លូទៅទស្សនាវិថីបុរាណ Hoi An នៅវៀតណាម

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ អគ្គនាយកដ្ឋានទេសចរណ៍ចំណុះក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម សមាគមន៍ទេសចរណ៍វៀតណាមនិងក្រុមហ៊ុនអាកាសចរណ៍វៀតណាមបាន​សហការរៀបចំសន្និសីទអំពីការអនុវត្តសេចក្ដីសំរេចចិត្តស្ដីពីការលើកលែងទិដ្ឋាការដោយឯកតោភាគី​សំ​រាប់ភ្ញៀវទេសចរអន្តរជាតិនិងសារាចរណ៍ស្ដីពីការបង្កើនសមត្ថភាពគ្រប់គ្រងរដ្ឋ ជំរុញការអភិវឌ្ឍន៍ទេសចរណ៍។ នៅទីនេះ គណៈចាត់តាំងបានប្រកាសពន្លឿនទេសចរណ៍សំដៅទាក់ទាញនិងបង្កើនបរិមាណភ្ញៀវទេសចរមកពីប្រទេសអឺរ៉ុបខាងលិចចំនួន ៥ រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលីព្រមទាំងបេឡារុសដោយពង្រីកប្រសិទ្ធិភាពនៃគោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោភាគី​ ដែលរដ្ឋាភិបាលវៀតណាមបានចេញផ្សាយ។ កម្មវិធីនេះគឺសំដៅផ្សាភ្ជាប់រវាងការអភិវឌ្ឍន៍ផលិតផល ការបម្រើភ្ញៀវ​ទេសចរប្រកបដោយគុណភាពត្រូវបានធានាតំលៃប្រកួតប្រជែង ធានាសន្តិសុខ សុវត្ថិភាព​ អនាម័យបរិស្ថានរួមចំណែក លើកកំពស់រូបភាពទេសចរណ៍ ប្រែក្លាយវៀតណាមទៅជាទីមកដល់របស់បណ្ដាប្រទេស​អឺ​រ៉ុបខាងលិច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ