23/07/2016 08:05 GMT+7 Email Print Like 0

ការរំពឹងទុករបស់សមាជិកសមាជិកាសភាទៅលើប្រមុខរដ្ឋសភា


សមាជិកសមាជិកាសភាការរំពឹងទុកទៅលើប្រមុខរដ្ឋសភា

ដោយទទួលបាន​សម្លេងគាំទ្រចំនួន៩៧,៧៧% លោកស្រី Nguyen Thi Kim Ngan បានជាប់​ឆ្នោត​ជាប្រធាន​រដ្ឋសភា​វៀតណាម​នីតិកាលទី១៤។ សមាជិក​សមាជិកា​សភា​បាន​សម្តែង​ការ​ជឿទុក​ចិត្ត ​និង​ការ​ប្តេជ្ញា​រួម​ជា​មួយ​ប្រមុខ​រដ្ឋ​សភា បន្តអនុវត្តការផ្លាស់ប្តូរថ្មី លើក​កំពស់គុណភាពសកម្មភាព របស់រដ្ឋសភា​ដើម្បីរដ្ឋ​សភាមួយ​សាមគ្គី មាន​ការច្នៃប្រឌិត និងអនុវត្តសកម្មភាពដូចជា​ពាក្យ សច្ចាប្រណិធាន ទទួល​ដំណែង​របស់​ប្រធាន​រដ្ឋ​សភា លោក​ស្រី Nguyen Thi Kim Ngan នោះ។ សមាជិកសភា លោក Truong Minh Hoang មណ្ឌល Ca Mau បានចាត់ទុកថា៖

​“បន្ទាប់ពីពិធីធ្វើសច្ចាប្រណិធាន នៅកិច្ចប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី​១៣ ​​សមាជិក​សមាជិកា​មិនត្រឹម​តែជឿជាក់​ប៉ុណ្ណោះទេ ថែមទាំងបានអ្នក​បោះឆ្នោត​វាយតម្លៃខ្ពស់ទៀតផង។ យើងខ្ញុំរំពឹងទុក​ថា ក្នុង​អាណត្តិ​ថ្មី​នេះ ក្នុង​តួ​ទីជា​ប្រធានរដ្ឋសភាសាធារណរដ្ឋ​សង្គមនិយម លោកស្រីនឹងបន្តអនុវត្តតាមពាក្យ​សម្បថ​របស់​ខ្លួន​”។

​សមាជិកសមាជិកាសភាជឿជាក់ថា ប្រធានរដ្ឋសភាជាស្ត្រីដំបូងរបស់​វៀតណាមនេះ នឹង​រួមជាមួយ​អនុប្រធាន​រដ្ឋសភា និង​សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បំពេញល្អភារកិច្ច​របស់​ខ្លួន រួម​ចំណែក​ចូល​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ