29/04/2018 10:35 GMT+7 Email Print Like 0

ការរួមវិភាគទានរបស់វៀតណាមនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន


ការរួមវិភាគទានរបស់វៀតណាមនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន

នាព្រឹកថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី​ បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋម​ន្រ្តី ការបរទេសអាស៊ាន​ (AMM) ។ឧបនាយករដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រីការបរទេស ​វៀតណាម លោក Ph​am Binh Minh បានដឹក​នាំគណៈ​ប្រតិភូ​ អញ្ជើញចូលរួមកិច្ចប្រ​ជុំនេះ​។
 
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Ph​am Binh Minh បានអបអរសាទរ​ចំពោះការអភិ​វឌ្ឍ យ៉ាង​វិជ្ជមាន​ក្នុង​ដំណើរ​​​​ការ​កសាង​សហគមន៍​​អាស៊ាន និងសង្កត់ធ្ងន់ថាអា​ស៊ា​ន គួរតែ​លើកកំ​ពស់​សមត្ថភាព​ដើម្បី​ទប់​ទល់​យ៉ាង​​ឆាប់​រហ័សនិងប្រកបដោ​យប្រសិទ្ធិភាព​ចំពោះបញ្ហាប្រឈមនានាដែ​លកើត​ឡើង ដោយ​ធានាឱ្យ​បានត្រឹម​ត្រូវនិង​​ពេញ​លេញ នូវកិច្ចព្រមព្រៀងសហ​ប្រតិបត្តិការលើវិស័​យសេដ្ឋ​កិច្ច។
 
លោក Pham Binh​ Minh បានសង្កត់ធ្ងន់ថា អាស៊ាន​គប្បីលើកស្ទួយសមត្ថភាព ខ្លួនទីពឹងខ្លួ​ន ​និង នវានុវត្តន៍ ក្នុង​ការបង្កើន​ទំនាក់​ទំនងជាមួយដៃគូនានា តាមរ​យៈនោះ ធានារក្សាបាននូវចំណងសាម​គ្គីភាព ឯក​ភាព និងតួនាទីស្នូល​របស់អា​ស៊ាន។ លោក Pham Binh Minh បានចែករំលែកទស្សនៈ​របស់វៀត​ណាម ចំពោះ​គំនិតផ្តួច​ផ្តើម​ថ្មីៗ នៅក្នុងតំបន់អប់អរសា​ទរចំពោះគំនិតផ្តួចផ្តើមរួម​ចំណែក​ដល់សន្តិភាព ស្ថិរភាព និង​ កិច្ច​​សហប្រតិបត្តិការ​ក្នុងតំបន់​ដោយឈរលើមូលដ្ឋានគោរ​ពតួនាទីស្នូល និង គោ​លការណ៍របស់អាស៊ាន៕

 

តា​ម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ