26/05/2017 09:31 GMT+7 Email Print Like 0

ការរួមផ្សុំរវាងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម​កិច្ចសមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ជាមួយនឹង​ការធានាសន្តិសុខ​


 សន្និសីទបូកសរុបស្ដីពីកិច្ចការធានាសន្តិសុខសេដ្ឋកិច្ច 

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០១៧ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ចូលរួម​សន្និសីទ​​បូកសរុប ស្ដី​ពីកិច្ចការ​ធានា​សន្តិសុខ​សេដ្ឋកិច្ច​នៃ​ក្រសួងនគរបាលដំណាក់កាល ២០០៩ - ២០១៦ និង​អនុវត្ត​​សារាចរណ៍របស់ការិយាល័យនយោបាយ ស្តីពី " បង្កើន​ការដឹកនាំ​របស់បក្ស​ចំពោះ​កិច្ចការ​ធានា​សន្តិសុខ​សេដ្ឋកិច្ច ក្នុង​លក្ខខ័ណ្ឌ​អភិវឌ្ឍន៍​សេដ្ឋកិច្ចទីផ្សារ​ តាមការតម្រង់ទិស សង្គមនិយម​និងការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​​អន្តរជាតិ "។ លើកសរសើរ ចំពោះស្នាដៃ ដែលកងកម្លាំងនគរបាល​ប្រជាជន ទទួលបាននោះ នាយក​រដ្ឋ​មន្ត្រី​​​ស្នើឲ្យកងកម្លាំង​នគរបាល គប្បីមានការ​យល់ដឹងស្ដីពីតួនាទី អត្ថន័យ សារៈសំខាន់ និងតម្រូវ​ការជា​បន្ទាន់​ នៃកិច្ច​ការធានាសន្តិសុខសេដ្ឋកិចំពោះស្ថានភាពនាពេលបច្ចុប្បន្ន។

ទន្ទឹម​នឹងនោះ​កំណត់ឲ្យបានភារកិច្ចធានាសន្តិសុខសេដ្ឋកិច្ច ត្រូវតភ្ជាប់ទៅ​នឹងការធានា​សន្តិសុខន​យោបាយ​ផ្ទៃក្នុង បង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អសកម្ម។ លោកបាន​ឲ្យដឹងថាកង​កម្លាំងនគរ​បាលគប្បី​រួម​សហការ​យ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើសមាហរណកម្ម​សេដ្ឋកិច្ចអន្តរជាតិ​ជាមួយ​នឹង​ការធានា​សន្តិសុខសេដ្ឋកិច្ច។ រួមជាមួយនោះ បន្តលើកកំពស់គុណភាព ប្រសិទ្ធភាព​នូវបណ្ដាវិធាន​កិច្ចការ​នគរបាល រួមចំណែកការពារម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជួយឧបត្ថម្ភការ​អភិវឌ្ឍន៍​សម្រាប់​សហគ្រាស ​កែលម្អ​បរិយាកាសធ្វើអាជីវកម្ម និងបង្កើនលទ្ធភាពប្រកួតប្រជែងថ្នាក់ជាតិ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ