12/10/2018 11:30 GMT+7 Email Print Like 0

ការរួមចំណែកដ៏សំខាន់ចំពោះកិច្ចសហប្រតិបត្តិការពហុភាគីនិងរឹតបន្តឹងភាពជាដៃគូយុទ្ធសាស្ត្របើកទូលាយវៀតណាម - ជប៉ុន

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc និងភរិយារួមទាំងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ និងធ្វើទស្សនកិច្ចនៅជប៉ុនពីថ្ងៃទី ៨ ដល់ ថ្ងៃទី ១០ខែតុលាផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមានសកម្មភាពចំនួន ៣០ រួមទាំងពហុភាគីនិងទ្វេភាគី ហើយសកម្មភាពដែលលេចធ្លោនោះគឺជាការចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ជប៉ុន ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe និងបានចូលរួមសន្និសីទពន្លឿនការវិនិយោគវៀតណាម - ជប៉ុន ផងដែរ ។

នៅក្នុងកិច្ចប្រជុំទាំងអស់នេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គទាំងប្រាំនិងជប៉ុនបានព្រមព្រៀងលើកកម្ពស់​កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទន្លេមេគង្គនិងប្រទេសជប៉ុនទៅកាន់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត។ ការលើកកម្ពស់នេះនិងរួមចំណែកទំនាក់ទំនងរបស់ប្រទេសវៀតណាម មិនត្រឹមតែជាមួយប្រទេស​ជប៉ុន​ប៉ុណ្ណោះទេ ថែមទាំងក្នុងក្របខ័ណ្ឌនៃការរួបរួមសកលទៀតផង។

ស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុន ក្នុងជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe នោះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាលើបញ្ហាសំខាន់ៗជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ជាពិសេសគឺលើវិស័យឧស្សាហកម្មឧបត្ថម្ភ ថាមពលនិងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ផងដែរ។ លោកនាយករដ្ឋមន្រ្តីជប៉ុនបានអះអាងថា ប្រទេសជប៉ុននឹងបន្តផ្តល់ទុន ODA ក៏ដូចជាជម្រុញការវិនិយោគរបស់ជប៉ុនទៅកាន់ប្រទេសវៀតណាម។ បន្ថែមលើនេះនឹងជួយវៀតណាមក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក កំ​ណែ​ទម្រង់រដ្ឋបាលជាដើម។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងពីការប្តេជ្ញារបស់ខ្លួនក្នុងការពន្លឿនការចូលជាធរមាននៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលនឹងជួយសម្រួលដំណើរការចរចារសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)​ ផងដែរ។

ក្នុងអំឡុងដំណើរទស្សនកិច្ចនៅជប៉ុនលើកនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានសកម្មភាពជំរុញការវិនិយោគទុនជាច្រើនដោយបានជួបប្រាស្រ័យជាមួយបណ្ដាអង្គភាពអាជីវកម្មជប៉ុននិងមេគង្គ រួមទាំងមានការអំពាវនាវឱ្យអង្គភាពអាជីវកម្មវិនិយោគទុនចូលមកវៀតណាមទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ