19/06/2015 10:30 GMT+7 Email Print Like 0

ការរងឥទ្ធិពលអាក្រក់ក្នុងករណីក្រិកត្រូវចាកចេញពី Eurozone


ការរងឥទ្ធិពលអាក្រក់ក្នុងករណីក្រិកត្រូវចាកចេញពី Eurozone (Image: VNA)

ការដែលក្រិក​ត្រូវចាកចេញពីតំ​បន់ចាយប្រាក់​អឺរ៉ូ (Eurozone) នឹង​ជះ ឥទ្ធិពល​អាក្រក់​យូរអង្វែង​ទៅលើខឿន​សេដ្ឋកិច្ច​នៃប្រទេស​នេះ ក៏ដូចជា គំរោង​ការណ៍ សេដ្ឋកិច្ចនយោបាយ​មហិច្ឆតា​របស់សហភាព​អឺរ៉ុប (EU)។ នេះគឺ​ជាពាក្យ​ព្រមាន​របស់ អតីតប្រធាន​ក្រុមប្រឹក្សារ​អឺរ៉ុប (EC) លោក Herman Van Rompuy។ ថ្លែង​មតិ​នៅ សន្និសីទ​មួយ​នៅ​ទីក្រុង Brussels បែល​ហ្ស៊ីក នាថ្ងៃទី​១៧ ខែមិថុនាឆ្នាំ​២០១៥​ លោក Rompuy បាន​ទទួល​បញ្ជាក់​ថា៖ ការ​ចាក​ចេញ​ពី Eurozone របស់​ក្រិក​នឹង​ធ្វើឲ្យប្រជាពល​រដ្ឋ​នៃ ប្រទេសនេះរង​ឥទ្ធិពល​ដ៏ធ្ងន់​ធ្ងរបំ​ផុត ព្រម​ទាំង គិត្តិ​នាម​របស់ Eurozone ក៏រង​ឥទ្ធិពល​ផងដែរ។ បន្ទាប់​នោះ វិបត្តិ​ព្រមៗគ្នាមួយ​អាច​កើត​មាន​ឡើង​ចំពោះ​ប្រទេស​ជា​សមាជិក​ ផ្សេងៗ​ទៀត។ អតីត​ប្រធាន EC បានដាស់​តឿនភាគីនានា​ពិនិត្យមើល​ឡើង​វិញ ឥទ្ធិពល​ខាង​នយោបាយ​និង​នយោបាយ​ភូមិសាស្ត្រ​ នៃការពិតជាក់ស្តែង​ដ៏អព័្ទអួរនេះជំនួស​ឲ្យការយក​ចិត្តទុក​ដាក់​ដល់​បញ្ហា​សេដ្ឋកិច្ច​​និងហិរញ្ញ​វត្ថុតែ ប៉ុណ្ណោះ។ នាថ្ងៃ ដ៏ដែល ធនាគារ​កណ្ដាល​ក្រិក​បានព្រ​មានថា៖ ប្រទេសនេះ​អាចចាក​ចេញពី​ Eurozone និង EU ប្រសិនបើ មិនទទួល​បានកិច្ច​ព្រមព្រៀង​ អំពី​ជំនួយ​ឧបត្ថម្ភខាង​ហិរញ្ញ​វត្ថុ ជាមួយ​បណ្ដា​ម្ចាស់​បំណុលអន្តរជាតិ​បាន​នោះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ