17/11/2014 09:21 GMT+7 Email Print Like 0

ការយកសន្លឹកទំនុកទុកចិត្តនៃរដ្ឋសភាវៀតណាមបានបញ្ចប់ ប្រកបដោយជោគជ័យ។


រូបថត VOV

លទ្ឋផលនៃការយកសន្លឹក​ទំនុកទុកចិត្តចំពោះមុខងារ​ចំនួន​៥០​ដែលបាន​រដ្ឋសភា​វៀត​ណាម​ជ្រើស​តាំងឬសច្ចានុម័តត្រូវបានប្រកាសជាសាធារណះនារសៀលថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៤។ តាម​នោះសន្លឹក​ទំនុកទុកចិត្តខ្ពស់របស់លោកTruong Tan Sangប្រធានរដ្ឋមាន ចំនួន៧៦,៤៦%​ លោកនាយករដ្ឋមន្រ្តីNguyen Tan Dung ៦៤,៣៩%​​ លោកប្រធានរដ្ឋសភា Nguyen Sinh Hung៦៨,៤០%។រដ្ឋមន្រ្តីដែលទទួលបាន សន្លឹក​ទំនុកទុកចិត្តខ្ពស់ជាងគេគឺលោក Dinh La Thang រដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូនទទួសន្លឹក​ទំនុកទុកចិត្តខ្ពស់៣៦២(ស្មើនឹង៧២,៨៤%នៃចំនួនសមាជិកសមាជិកាសាភា)និងលោ Nguyen Van Binh​ទេសា​ភិបាល​ធនាគារជាតិ​ទទួសន្លឹក​ទំនុកទុកចិត្តខ្ពស់៣៦២(ស្មើនឹង៦៤,៩៩%នៃចំនួនសមាជិក​សមាជិកា​រដ្ឋ​សភា)។ក្នុងពេលនោះសន្លឹក​ទំនុកទុកចិត្តខ្ពស់របស់រដ្ឋមន្រ្តី​ក្រសួងធនធាន​និង​បរិស្ថាន​លោក​Nguyen Minh Quang មានតែ១៧,១%និងលោកស្រីរដ្ឋមន្រ្តីក្រសួងសុខាភិពាល Nguyen Thi Kim Tienមាន១៩,៥២%។លោកស្រីNguyen Thi Kim Ngan អនុប្រធាន​រដ្ឋសភា​ទទួល​បាន​សន្លឹក​ទំនុកទុកចិត្តខ្ពស់ជាងគេ(​៧៨,៤៧%) ។

ថ្លែង​មតិបូសរុបខ្លឆមសារនៃការយកសន្លឹក​ទំនុកទុកចិត្តលោកប្រធានរដ្ឋសភា Nguyen Sinh Hungអះអាងថា៖“បណ្តាសមាជិសមាជិកាសភាបានអនុវត្តយ៉ាងមឹ​ងម៉ាត់នូវការយកសន្លឹក​ទំ​នុក​ទុក​ចិត្តចំពោះមុខងារ​ចំនួន​៥០​ដែលបានរដ្ឋសភាជ្រើសតាំងឬសច្ចានុម័តនៅ​ក្នុងសម័យ​ប្រជុំ​លើក​នេះ។ បណ្តាសមាជិសមាជិកាសភាបានសម្រេចភារកិច្ច១ដែលមាន​អត្ថន័យនយោបាយ​ផង​និងគតិយុត្តផង។ការងារនេះបានទទួលជោគជ័យ៕ “

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ