26/08/2020 14:39 GMT+7 Email Print Like 0

ការមូលមតិគ្នារបស់រដ្ឋមន្រ្តីសេដ្ឋកិច្ច - ក្រុមប្រឹក្សាវិនិយោគអាស៊ាននៅតាមបណ្តាពិធីសារ

ក្រុមរដ្ឋមន្រ្តីក៏បានស្វាគមន៍ ចំពោះការបញ្ចប់ការចុះហត្ថលេខា លើពិធីសារទី ៤ ធ្វើវិសោធនកម្ម ACIA នៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២០។
 

ទិដ្ឋភាពនៃកិច្ចប្រជុំផ្សាយចេញពីទីក្រុងហាណូយ


ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច - ក្រុមប្រឹក្សាវិនិយោគអាស៊ាន លើកទី ២៣ ដែលប្រារព្ធនាព្រឹកថ្ងៃទី ២៥ សីហា នៅទីក្រុងហាណូយ ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចបានស្វាគមន៍ចំពោះការដែលពិធីសារទី ២ និងពិធីសារទី ៣ ធ្វើវិសោធនកម្មនៃកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយអាស៊ាន (ACIA) ដែលបានចូលជាធរមាននៅថ្ងៃទី ១៨ មិថុនា ឆ្នាំ ២០២០ បន្ទាប់ពីលេខាធិការដ្ឋានអាស៊ានទទួលបានឯកសារដែលបានអនុម័តលើកចុងក្រោយ។ តាមនោះ ពិធីសារទី ២  ធ្វើវិសោធនកម្ម ACIA បានកែសម្រួលនិយមន័យរបស់វិនិយោគិនក្នុង ACIA ជា “រូបវន្តបុគ្គល”។ ខណៈពេលដែល ពិធីសារទី ៣ ធ្វើវិសោធនកម្ម ACIA បានដកចេញនូវ កថាខណ្ឌ ទី ៨ នៃការណែនាំស្តីពីការអនុវត្តបញ្ជីឈ្មោះតម្កល់សាលរបស់ ACIA  ដោយបង្កើតការប្រព្រឹត្តសមភាពដល់វិនិយោគិនទាំងអស់នៃប្រទេសជាសមាជិកអាស៊ាន។ ក្រុមរដ្ឋមន្រ្តីក៏បានស្វាគមន៍ ចំពោះការបញ្ចប់ការចុះហត្ថលេខាលើពិធីសារទី ៤ ធ្វើវិសោធនកម្ម ACIA នៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២០។ ពិធីសារនេះ បានកំណត់ការបំពេញបន្ថែមដល់កាតព្វកិច្ច TRIMs-Plus ហាមឃាត់ការដាក់ចេញនូវតម្រូវការប្រតិបត្តិការសម្រាប់ខ្ទង់វិនិយោគចូលទៅ ACIA៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ