12/10/2016 10:10 GMT+7 Email Print Like 0

ការព្រមានអំពីគ្រោះអាសន្នរីករាលដាលនៃវីរុស Zika នៅអាស៊ី-ប៉ាស៊ីហ្វិក

 
ការព្រមានអំពីគ្រោះអាសន្នរីករាលដាលនៃវីរុស Zika នៅអាស៊ី-ប៉ាស៊ីហ្វិក (VNA)

អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា៖ វីរុស Zika អាចផ្ទុះឡើងនៅប្រទេសអាស៊ី-ប៉ាស៊ីហ្វិកទាំងអស់ក្នុងកាលៈទេសៈ ប្រទេស អាស៊ី-អាគ្នេយ៍ចំនួន ២ គឺ សឹង្ហបុរីនិងថៃ បានទទួលស្គាល់ករណីឆ្លងវីរុសគ្រោះ ថ្នាក់​នេះ ក្នុងនោះ មានទារកចំនួន ២ នាក់ឆ្លងជំងឺ «ក្បាលតូច» ដោយវីរុស  Zika។ ក្នុងរបាយការណ៍តំបន់ប្រចាំឆ្នាំដែលបានប្រកាសនាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងម៉ានីលរបស់ហ្វីលីពីន WHO បានសង្កត់ធ្ងន់ថា៖ 

មានប្រទេសយ៉ាង ហោចណាស់ចំនួន ១៩ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានទទួលស្គាល់មានអ្នកជំងឺឆ្លងវីរុស Zika។ ក្នុង​ស្ថានភាពដូច្នេះ លោក Li Ailan នាយក WHO ទទួលបន្ទុក ស្ថានភាពប្រកាសអាសន្ននិងសន្តិសុខសុខាភិបាល​ ព្រមានថា៖ វីរុស Zika រីករាលដាលយ៉ាងខ្លាំងក្នុងតំបន់ទាំងមូលរួមមានប្រទេសដូចជា៖ ចិន ជប៉ុន អូស្រ្តាលី និងប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើន៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ