31/12/2017 10:02 GMT+7 Email Print Like 0

ការព្យាករណ៍អាកាសធាតុតាមទិសទំនើប ស្មើនឹងប្រទេសជឿនលឿនលើពិភពលោក


 ការព្យាករណ៍អាកាសធាតុតាមទិសទំនើប ស្មើនឹងប្រទេសជឿនលឿនលើពិភពលោក

នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយមជ្ឈ​មណ្ឌលជាតិឧតុនិយម និងជលសាស្ត្រ​ ក្រសួង​ធនធាន​ធម្មជាតិ​និងបរិស្ថាន​បានរៀបចំសន្និសីទអន់ឡាយបូកសរុបការ​ងារឆ្នាំ 2017 និងការដាក់ពង្រាយភារ​កិច្ច​នៅឆ្នាំ 2018​។ ថ្លែងមតិនៅទីនេះ អគ្គនាយករ​ងមជ្ឈមណ្ឌលឧតុនិយមនិង​ជលសាស្ត្រជាតិ លោក Le​ Hong Phong បាន​សង្កត់​ធ្ងន់​ថា៖ ឆ្នាំ 2018 ការព្យាករណ៍អាកាសធាតុត្រូវ បាន​ធ្វើទំនើប​ភាវូបនីយកម្ម​ស្របតាម​ប្រទេស​ជឿន​លឿន​លើពិភព​លោក។ ការព្យាករណ៍ អាកាសធាតុមាន​លំអិតដល់​ទីក្រុង​និមួយៗ ទីរួមខេត្ត​នីមួយៗ​នៅទូទាំង​ប្រទេស​ និង​ដើម្បីតាមដានយ៉ាងដិតដល់និងព្យាករណ៍​ទាន់ពេលវេលា បាតុភូតឧតុនិយមដែលមានគ្រោះថ្នាក់។ ក្នុងឆ្នាំ 2018 វិស័យនេះនឹងជំរុញការអនុវត្តយុ​ទ្ធសាស្រ្តអភិវឌ្ឍន៍ផ្នែកឧតុនិយមដល់ឆ្នាំ 2​020 "ប្រមូល​ផ្តុំទំនើប​ភាវូបនីយកម្ម​ ស្វ័យប្រវត្តិកម្ម ការវាស់វែងដើម្បីបំរើ​ការងារ​ព្យាករណ៍"៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ