27/04/2015 11:51 GMT+7 Email Print Like 0

ការពិនិត្យលើកចុងក្រោយពិធីរំលឹកខួបលើកទី​៤០​​នៃ​ទិវា​រំដោះ​ភាគ​ខាង​ត្បូង​ឯកភាព​ប្រទេស​ជាតិ​នៅ​ទីក្រុង​ហូជី​មិញ


ការពិនិត្យលើកចុងក្រោយពិធីរំលឹកខួបលើកទី៤០នៃទិវារមដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅទីក្រុងហូជីមិញ (VOV)

នាព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ​២០១៥ គណៈចាត់តាំងថ្នាក់ជាតិរំលឹកបណ្ដាខួប​អនុស្សាវរីយ៍ធំៗក្នុងឆ្នាំ២០១៤-២០១៥ បាន​រៀបចំការ​ពិនិត្យលើក​ចុង​ក្រោយ​កម្ម​វិធី​មីទ្ទីង​ព្យុហយាត្រា​ និង​ដង្ហែ​ក្បួន​ដែល​បាន​រៀប​ចំ​នៅទី​លាន​ឯកភាព ទីក្រុង​ហូជីមិញ។ ពិធីរួម​មានកម្មវិធី​សម្ដែង​សិល្បៈ ដោយ​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​ ធ្វើអធិបតី​កម្មវិធីព្យុហយាត្រា និងដង្ហែក្បួន។ ផ្នែកដង្ហែក្បួន​របស់​ផែន​មហា​ជន​បញ្ញា​វ័ន្ធ​សិល្បៈ​បាន​សម្ដែង​ដ៏វិ​សេសវិសាល ដោយការសម្ដែងពោ​ពេញទៅដោយចរិតប្រពៃណី របស់ប្រជាជាតិ។ បន្ទាប់​ពី​កម្ម​វិធី​ពិនិត្យ​លើក​ចុងក្រោយ បណ្ដាសមាជិកគណៈចាត់តាំង​ថ្នាក់ជាតិ​ បានរៀបចំប្រជុំដកពិសោធន៍ តាម​រយៈ​នោះ​ត្រៀម​រៀប​ចំយ៉ាង​ល្អបំផុត សំរាប់ពិធី​មីទ្ទីង​ព្យុហ​យាត្រា​និង​ដង្ហែ​ក្បួន​ជាផ្លូវ​ការ​ ដែល​នឹង​បាន​រៀប​ចំ​នាវេលា​ម៉ោង​៦និង​៣០នាទីថ្ងៃទី៣០ខែមេសាឆ្នាំ​២០១៥​។

នាថ្ងៃដដែល គណៈកម្មាធិការប្រជាជន​ទីក្រុងហូជីមិញ បានបើកការដ្ឋាន​សាង​សង់គំរោង​ការសួន​ឧទ្យាន-សិលា​ចារិត​រំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន​ពលី ដែលបាន​តស៊ូការពារ​ស្ពាន Rach Chiec ក្នុង​យុទ្ធនា​ការ​ហូជី​មិញ​។ ​រួមជាមួយ​នោះគណៈ​កម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ បានរៀបចំការជួប​សន្ទនាជាមួយ​អ្នក​ក្សិណ​សាក្សី​ប្រវត្តិសាស្ត្រ​ក្នុងមហាជ័យ​ជំនះនិទាឃៈរដូវ​ឆ្នាំ១៩៧៥៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ