13/06/2018 09:38 GMT+7 Email Print Like 0

ការពិគ្រោះយោបល់ផ្នែកនយោបាយរវាងវៀតណាមនិង Lativia


 អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញទទូលជួបជាមួយ​ រដ្ឋលេខាធិការក្រសួងការបរទេសប្រទេស Lativia លោក Andrejs Pildegovics (រូបថត៖ TTXVN)

នាថ្ងៃទី១២ ខែមិថុនា ​ឆ្នាំ​២០១៨ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀត​ណាម លោក Bui Thanh Son ​បាន​ធ្វើការពិគ្រោះ​យលបល់ផ្នែកនយោបាយ ជាមួ​យរដ្ឋលេខាធិការក្រសួងការបរទេស​ប្រទេស Lativia លោក​ Andrejs Pildegovics។

ក្នុង​ជំនួបពិគ្រោះយោបល់នេះ ភា​គីទាំងពីរបានសំដែងនូវការ​ពេញចិត្ត អំពីជំហាន អភិវឌ្ឍ​យ៉ាង​សកម្ម​ក្នុង​ទំនាក់​ទំនងមិត្តភាព ជាប្រពៃណីរវាងវៀតណាមនិង​ Lativia ក្នុងរយៈពេលកន្លងទៅ ក៏​ដូចជា​ចំពោះ​ការួម​សហការ​​យ៉ាងជិត​ស្និទរវាង ភាគីទាំងពីរនៅវេទិកាក្នុ​ងតំបន់ និងអន្តរជាតិជា​ពិសេស​នៅអ​ង្គការ​សហ​ប្រជា​ជាតិ​ (អ.ស.ប.ជ) និង ASEM។ ភាគីទាំងពី​របានវាយតម្លៃខ្ពស់ចំពោះការអ​ភិវឌ្ឍ​យ៉ាង វិជ្ជមាន​ក្នុងកិច្ច​សហប្រតិ​បត្តិការ​ខាងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាង​វៀតណាម និង Lativia ខ​ណៈ ដែល​វៀត​ណាម​ជាដៃគូ​ពាណិជ្ជ​កម្ម​​ធំ​បំផុត របស់ Lativia នៅអាស៊ីអាគ្នេយ៍ហើយ L​a​tivia ក៏ជាដៃ​គួពាណិជ្ជកម្មធំបំផុតរបស់វៀ​តណាម ក្នុង ចំណោម​បណ្តាប្រទេសនៅ Baltic ផងដែរ។  ​លោក Andrejs Pildegovics ក៏បានអះអាងថាLativ​ia នឹង​គាំទ្រយ៉ាង​ពេញទំហឹង ចំពោះការចុះហេត្ថលេខា និង ផ្តល់សច្ចា​ប័នឲ្យបានឆាប់ៗ លើកិច្ច ​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីវៀត​ណាម និង EU (EVFTA)។​
 
ទន្ទឹមនឹងនេះភាគីទាំងពីរក៏ឯកភាពគ្នាគាំ​ទ្រ ចំពោះការដោះស្រាយជំលោះនានារួមមា​នបញ្ហាសមុទ្រខាង​កើតដោយសន្តិ​វិធី និង​ឈរលើមូលដ្ឋានគោរពច្បាប់ អន្តរជាតិ ក្នុ​ងនោះ រួមមានសន្ធិសញ្ញាអ.ស​.ប.ជ ​ស្តីអំពី​ច្បាប់​​សមុទ្រ​ឆ្នាំ​១៩៨២ ដើម្បីធានាសន្តិសុខ សុវត្ថិភា​ពនាវាចរណ៍​និងអាកាសចរណ៍នក្នុងតំបន់​៕​

 

តាម​ V​OV5​ - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ