14/11/2021 13:12 GMT+7 Email Print Like 0

ការពិគ្រោះយោបល់នយោបាយនិងកិច្ចសន្ទនាយុទ្ធសាស្ត្រឥណ្ឌា-វៀតណាម

អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung (រូបថត៖ TTXVN)


ការពិគ្រោះយោបល់នយោបាយលើកទី១១ និងកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទី៨ រវាងក្រសួងការបរទេសវៀតណាម និងឥណ្ឌាបានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែវិច្ឆិកា តាមទម្រង់អនឡាញ ដែលដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung និងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Riva Ganguly Das ជាសហប្រធាន។

ភាគីទាំងពីរបានពិនិត្យមើលលើការវិវឌ្ឍនាពេលថ្មីៗនេះក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌាតាមស្មារតីនៃ "”ចក្ខុវិស័យរួមសម្រាប់សន្តិភាព វិបុលភាព និងមនុស្ស” ដោយនាយករដ្ឋមន្ត្រីឥណ្ឌានិងវៀតណាមអនុម័តក្នុងកិច្ចប្រជុំកំពូលតាមអនឡាញ (ខែធ្នូ ឆ្នាំ ២០២០) និងផែនការសកម្មភាពឆ្នាំ ២០២១-២០២៣ ដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរចុះហត្ថលេខា។ ភាគីទាំងពីរបានពិភាក្សាអំពីកម្មវិធីសហប្រតិបត្តិការនាពេលខាងមុខ រួមទាំងការផ្លាស់ប្តូរកម្រិតខ្ពស់ និងការប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងឥណ្ឌា និងវៀតណាមនៅឆ្នាំ ២០២២។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។  ជាពិសេសនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ និងស្វែងរកឱកាសថ្មីៗសម្រាប់ភាពជាដៃគូ សំដៅជួយឧបត្ថម្ភដល់ការស្តារសេដ្ឋកិច្ចឡើងវិញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ