19/09/2015 09:43 GMT+7 Email Print Like 0

ការពិគ្រោះយោបល់នយោបាយរវាងវៀតណាមជាមួយអេស្ប៉ាញ

ទទួល​សេចក្តី​អញ្ជើញ​របស់ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អេស្ប៉ាញ អនុរដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម​ លោក Bui Thanh Son រួមជា​មួយ រដ្ឋលេ​ខាធិការ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អេស្ប៉ាញ Ybanez Ignacio Rubio ធ្វើ សហអធិបតីការ​ពិគ្រោះយោបល់​នយោបាយ​ថ្នាក់ អនុរដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម​-អេស្ប៉ាញ។


ទិដ្ឋភាពនៃពិធីពិគ្រោះយោបល់នយោបាយរវាងវៀតណាមជាមួយអេស្ប៉ាញ

នៅក្នុងជំនួបនេះ ភាគីអេស្ប៉ាញបានអះអាងថា វៀតណាមជា​ដៃគូរមួយ​ក្នុង ចំណោម​ដៃគូរ​សំខាន់​បំផុត​ចំនួន​បីនៅ​តំបន់​អាស៊ីអាគ្នេយ៍ ព្រម​ទាំងមាន​បំណងធ្វើ​ឲ្យ ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ដៃគូរ​យុទ្ធសាស្ត្រ​ជាមួយ​វៀត​ណាម​។ អនុរដ្ឋមន្ត្រីលោក Bui Thanh Son បានសង្កត់​ធ្ងន់​ថា វៀតណាម​ជានិច្ចការយក​ចិត្តទុក​ដាក់ទៅ​លើការ ពង្រឹង​និងពង្រីកទំ​នាក់​ទំនង កិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យ ជាមួយ​អេស្ប៉ាញ។ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​គាំទ្រគ្នា​ទៅវិញ​ទៅមក លើបណ្តាវេទិកា​ពហុភាគី តំបន់ និង​អន្តរជាតិ។

​ចំពោះបញ្ហាសមុទ្រ​ខាងកើត ភាគី​អេស្ប៉ាញបានចែក​រំលែកទស្សនៈនិងគាំទ្រ​នូវ ការដោះ​ស្រាយ​ជំលោះ​របស់​វៀត​ណាម ដោយ​សន្តិវិធី​និងឈ​រលើ​អនុសញ្ញា​អ.ស.ប ស្តីពីច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ ព្រម​ទាំង​អនុវត្ត​យ៉ាង​គ្រប់​គ្រាន់​សេចក្តី​ថ្លែង​ការណ៍ ស្តីពីការ ប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និងឈាន​ទៅការ​កសាង​ក្រម​ប្រតិ​បត្តិ​តំបន់​នៅសមុទ្រខាង​កើត(COC)៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ