07/09/2017 11:31 GMT+7 Email Print Like 0

ការពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសគុយបា - វៀតណាម លើកទី៤


 ការពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសគុយបា - វៀតណាម លើកទី៤

តាមការ​អញ្ជើញរបស់ក្រសួងការបរទេសវៀ​តណាម អនុរដ្ឋមន្ត្រី​ការបរទេសគុយបា លោក Marcelino Medina Gonzalez បានអញ្ជើញមក​បំពេញទស្សនកិច្ចជាផ្លូវការនៅវៀ​តណាម ចាប់ពីថ្ងៃទី៤ - ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧។​ ក្នុងឱកាសនៃដំណើរទស្សនកិច្ច​នេះ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋមន្ត្រីការបរទេសគុយបាលោក​ Marcelino Medina Gonzalez បាន​ចូល​រួមសម័យ​ប្រជុំពិគ្រោះ​យោបល់​ផ្នែក​នយោបាយ ​ថ្នាក់​អនុរដ្ឋមន្ត្រី ​លើកទី​បួន​ដែ​ល​បានប្រព្រឹត្តទៅនៅទី​ក្រុងហាណូយ។ ក្នុងជំ​នួបពិគ្រោះយោបល់  អនុរដ្ឋមន្រ្តី​ការបរទេស​វៀត​ណាម លោក Ha Kim ​Ngocបាន​អះអាង​ថា៖​ វៀត​ណាមនឹ​ងយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ក្លាថែម​ទៀត​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ពិសេសរវាងប្រទេសទាំង​ពីរ ត្រៀមខ្លួនបន្តផ្លាស់ប្តូរបទ​ពិសោធ​ន៍ជាមួយគុយបា។
 
“​​យើងគួរតែពិនិត្យ​ឡើងវិញនូវទំនាក់ទំនង របស់យើង ព្រមទាំង​ផ្លាស់ប្តូរវិធានការ​ដើម្បីជំរុញកិច្ច​សហ​ប្រតិបត្តិ​ការ​​ទ្វេភាគី  ក៏ដូចជារវាងក្រសួងការ​បរទេសនៃប្រទេសទាំងពី​រ។ ផ្នែកទី២ គឺផ្លាស់​ប្តូរអំពី​បណ្ដាបញ្ហា​អន្តរជាតិ និង​តំបន់​ដែលមានការយកចិត្តទុកដាក់ដូចគ្នា។”
 
​រីឯខ្លួនវិញរ​ដ្ឋមន្ត្រីការបរទេសគុ​យបាលោក Marcelino Medina Gonzalez បានវាយតំលៃខ្ពស់​ចំពោះ គោល​នយោបាយ​​កិច្ចការបរទេស​របស់​វៀត​ណាម ដែល​ពឹង​ផ្អែកលើ​ខ្លួន​ឯងនិង​ធ្វើសមាហរណកម្ម​អន្តរជាតិ​ដ៏ទូលំ​ទូលាយ ​ដែលរួមចំណែក​យ៉ាងសកម្ម ក្នុងការរក្សាសន្តិភាពនិងស្ថិរ​ភាពក្នុងតំបន់។​ អនុរដ្ឋមន្ត្រី Marcelino Medina Gonzalez ក៏បាន​អះអាងពី​តម្រូវ​ការរក្សា​ឱ្យបាន​ទៀង​ទាត់​និង​កែលម្អ​ថែម​ទៀត​ប្រសិទ្ធភាព នៃ​យន្តការ​​ពិគ្រោះយោបល់​នយោបាយរវាងក្រសួងការបរ​ទេស នៃប្រទេសទាំងពីរផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ