26/10/2018 10:45 GMT+7 Email Print Like 0

ការផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍វៀតណាមនៅអាហ្សង់ទីន


 តំណាងចូលរួមសប្តាហ៍វប្បធម៌និងទេសចរណ៍វៀតណាមនៅទីក្រុង Buenos Aires

 នាថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន និងអាជ្ញាធរខេត្ត Santa Fe បានរួម​សហការ​គ្នារៀ​បចំសប្តាហ៍វប្បធម៌ និងទេសចរណ៍វៀតណា​ម នៅទីក្រុង Bue​nos Aires ។
 
នេះជាសកម្មភាព​ជាក់ស្តែង​មួយ ដើម្បីអបអរសាទរ ខួប​លើកទី ៤៥ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ (25/10 / 1973 - 25/10/2018) ។
 
នៅទី​​នេះតំណាងស្ថានទូតវៀតណាមបានឧទ្ទេសនាមទូទៅអំពីប្រវត្តិសាស្ត្រ         វប្បធម៌​សម្បូរ​បែប​និង​ប្រពៃ​ណី​​​រាប់ពាន់ឆ្នាំរបស់ប្រទេសវៀតណាម ក៏ដូចជាសមិទ្ធផលនានាក្នុងបុព្វហេ​តុផ្លាស់ប្តូរថ្មីប្រទេស​ជាតិ។ យោង​តាម​​ព័ត៍មានពីស្ថានទូត បានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មា​នឆ្នាំកន្លងមក វៀតណាមបានក្លា​យទៅជា ប្រទេស​​ដ៏​គួរឱ្យទាក់ទាញភ្ញៀវទេសចរអាហ្សង់ទីននិងបានទាក់ទាញភ្ញៀវទសចរប្រមាណ ១០.០០០ នាក់មក​ពីប្រទេស​អាមេរិក​ខាងត្បូងនេះមកទស្សនា​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ