24/10/2018 10:42 GMT+7 Email Print Like 0

ការផ្សព្វផ្សាយទេសចរណ៍ខេត្ត Quang Binh និងវៀតណាមតាមរយៈខ្សែភាពយន្ត


 ទេសភាពមួយដ៏ស្រស់ស្អាតនៅក្នុងខ្សែងរឿង«មនុស្សអមតៈ» 

 នាថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ ខ្សែភាពយន្ត "មនុស្សអមតៈ" របស់អ្នកដឹកនាំរឿង លោក Vitor Vu នឹង​ចាក់​ផ្សាយជាសាធារណៈនៅលើទូទាំងប្រទេស។ នេះជាខ្សែ​ភាព​យន្តមួយ​ដែល​ត្រូវបាន​វាយតម្លៃ​ជាភាព​យន្ត​ ដែលមានការទាក់ទាញបំផុត ដោ​យមានការវិនិយោគយ៉ាងផ្ចិតផ្ច​ង់ និងមានសាច់រឿងប្លែ​កៗ​។ ជា​ពិសេស​​ ទេសភាពក្នុងខ្សែភាពយន្តនេះត្រូវបានថតនៅខេត្ត ក្រុងជាច្រើនទូទាំងប្រទេស វៀតណាម ក្នុង​នោះ​មាន​​ខេត្ត Quang Binh ដែលជាកន្លែងមួយ​ មានរូងភ្នំដ៏​ល្បីឈ្មោះបំ​ផុត ហើយ​ប្រការ​នេះ​បាន​រួមចំណែក​យ៉ាង​សកម្ម​ ក្នុងការផ្សព្វផ្សាយនិងពន្លឿនវិ​ស័យទេសចរណ៍នៅខេត្ត​ Quang Binh និយាយ​ដោយ​ឡែក​និង​ប្រទេស​វៀត​​ណាម និយាយរួម។
 
"មនុស្សអមតៈ" ជារឿងមួយដែលនិទានអំពីបុរសម្នាក់ដែលរស់ នៅឆ្លងកាត់រយៈពេល៣សតវត្សន៍​ហេតុ​ដូច្នេះ​ហើយ ​ក្រុមថតរឿងត្រូវចំណាយរយៈពេល ២ឆ្នាំដើម្បីស្វែងរកទេសភាព នៅតំបន់ទាំង៣នៅប្រទេសវៀតណាម។ ក្នុងនោះ​ភាគច្រើនថតនៅខេត្ត Quang Binh ដែលជាខេត្តមានប្រព័ន្ធរូងភ្នំ Tu Lan វិថីហូជីមិញ ជាដើម។ រឿង "មនុស្ស​អមតៈ" ក៏ជាខ្សែភាពយន្តដំបូងបង្អស់របស់វៀតណាមដែលថតនៅក្នុងប្រព័ន្ធរូងភ្នំនៅខេត្ត Quang Binh ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ