ការផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅអាហ្វ្រិកខាងត្បូង (Image: VNA)
ចាប់ពីថ្ងៃទី ៣ ដល់ទី ១២ ខែកញ្ញា ឆ្នាំ២០១៥ សប្តាហ៍ម្ហូបអាហារវៀតណាមបានប្រព្រឹត្តទៅនៅទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Le Huy Hoang បានវាយតំលៃខ្ពស់ចំពោះអត្ថន័យរបស់ព្រឹតិ្តការណ៍នេះ ហើយចាត់ទុកថា៖ នេះគឺជាវគ្គផ្សព្វផ្សាយដែលប្រព្រឹត្តទៅក្នុងរយៈពេលវែងបំផុតនិងមានការត្រៀមរៀបចំល្អបំផុតស្តីពីម្ហូបអាហារវៀតណាមរហូតមកដល់ពេលនេះ។ ព្រឹត្តិការណ៍នេះជួយឧបត្ថម្ភបង្កើនការផ្សព្វផ្សាយទេសចរណ៍និងជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម