28/09/2016 10:22 GMT+7 Email Print Like 0

ការផ្ទេប្តូរកសិកម្មនឹងជួយវៀតណាមជំរុញកំណើន


ការផ្ទេរ​ប្តូរកសិកម្មនឹងជួយវៀតណាមជំរុញកំណើន (VNA)

នាថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១៦ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម​បាន​ប្រកាស​របាយ​ការណ៍​ស្តីពី​ការ​អភិវឌ្ឍន៍​វៀត​ណាម​ឆ្នាំ ២០១៦ ដោយប្រធាន​បទ​ «ការផ្ទេប្តូរកសិកម្ម​នឹងជួយ​វៀត​ណាម​៖ បង្កើន​តំលៃ កាត់​បន្ថយ​ចំណាយ​​»។ នាយកធនាគារ WB លោក Ousmane Dione បានសង្កត់​ធ្ងន់ថា៖ ផ្នែក​កសិកម្ម​គប្បីផ្លាស់​ប្តូរដើម្បី​ជំនះ​ពុះពារ​លើការ​លំបាក​នាបច្ចុប្បន្ន ធានា​កំណើន​​​កសិកម្ម​ នា​អនាគត​ ហើយ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​និង​បំណង​ប្រាថ្នា របស់ប្រជាពល រដ្ឋល្អ​ប្រសើ​ថែម​ទៀត​។ របាយ​ការណ៍​បាន​វិភាគ​ឱកាស ​និងការ​សាក​ល្បង​ក្នុង​ កសិកម្ម​ហើយ​សង្កត់ធ្ងន់​ថា៖​ ដើម្បីរក្សាឋានៈប្រកួតប្រជែងលើ​ទីផ្សារ​អន្តរជាតិ វៀតណាម​គប្បី​លើកកំព​ស់​គុណភាព​ផលិត​ផល សុវត្ថ​ភាពម្ហូបអាហារ​ និង​លើក កំពស់តំលៃ។​ របាយការណ៍ស្តីពីការ​អភិវឌ្ឍន៍​វៀត​ណាម​ឆ្នាំ ២០១៦ បានទទួល ស្គាល់ការ​រីកចំ​រើន​លេចធ្លោរ​បស់​កសិកម្ម វៀតណាមក្លាយទៅជាប្រទេស​នាំចេញ ជួរ​មុខ​បណ្ដាក​​សិផល​ដូចជា​៖ អង្ករ កាហ្វេ តែ ស្វ័យច័ន្ទី ជាដើម​។ នា​ថ្ងៃដដែល ធនាគារអភិវឌ្ឍន៍​ទ្វីប​អាស៊ី (ABD)  ប្រចាំ​នៅ​វៀតណាម បានប្រកាសបច្ចុប្បន្នកម្ម វាយតំលៃយថា​ទស្សន៍​អភិវឌ្ឍន៍សេ​ដ្ឋកិច្ច ​​របស់វៀត​ណាម​ឆ្នាំ ២០១៦​ និងឆ្នាំ ២០១៧ តាមនោះ​ខឿន​សេដ្ឋកិច្ច​វៀតណា​មបន្ត​អភិវឌ្ឍន៍​ល្អ ទោះ​បីជា ជួប​ការ​សាក​ល្បង​មួយ​ចំនួន​​ដោយ​សារ ការធ្លាក់​ចុះនៃផ្នែក​កសិកម្ម​ និង​អាជីវកម្មរ៉ែ​ នា​ឆមាសទី ១ ឆ្នាំ ២០១៦។​ តាមការ​ព្យាករណ៍​ថា៖ កំណើន​សេដ្ឋកិច្ច​របស់ វៀតណាម​នឹងទទួល​បាន ៦% នាឆ្នាំ​២០១៦ និង ៦,៣% នាឆ្នាំ​២០១៧៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ