24/08/2015 10:37 GMT+7 Email Print Like 0

ការផ្ទុះរោងចក្រគីមីនៅខេត្តសានទុងរបស់ចិន

នាថ្ងៃទី២៣ខែសីហាឆ្នា២០១៥ ទីភ្នាក់ងារ​សាព័ត៌មាន​ស៊ីន​ហួ​បាន​ជូន​ដំណឹងថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​មួយ​នាក់​ត្រូវ​ស្លាប់​ និង​មនុស្ស៩នាក់​រង​របួស ក្នុង ការ​បំផ្ទុះ​រោងចក្រ​គីមីមួយ​នៅ​ខេត្ត​សាន​ទុង​ភាគ​ខាង​កើត​ប្រទេស​ចិន ដែល​កើត​មាន​ឡើង​នាយប់ថ្ងៃទី២២ខែសីហាឆ្នាំ២០១៥​។ កា​រផ្ទុះនេះ បង្ករ​ភ្លើង​ឆេះដ៏​ធំ​និង​បណ្តាល​ឲ្យ បង្អួច​ជាច្រើន​របស់ផ្ទះក្នុង​តំបន់រងការ​ខូច​ខាត។ បន្ទាប់មក​នោះ កងកម្លាំងជួយ​ពន្លត់​អគ្គិភ័យ បាន​ប្រមូល​ផ្តុំរ​ថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន១០គ្រឿង​មក ដើម្បី​ពន្លត់​ភ្លើង​នៅទី​នេះ​។ រោង​ចក្រ​ដែល​កើត​មាន​ឡើង​ការផ្ទុះ​ពោល​ខាង​លើ ជា​កន្លែង​ផលិត​ជាតិគីមី​ច្រើន​ប្រភេទ ក្នុងនោះមាន adiponitrile ជាជាតិ​រាវគ្មាន ព័ណ៌  ដែល​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ផលិត​នីឡុង។ នេះ​ជាជាតិ​គីមី​ងាយ​ឆេះនៅ ពេល​ជួប​ភ្លើង​ហើយ​ពេល​ឆេះជាតិ​គីមី​នេះបាន​បញ្ចេញ​ផ្សែងពុលផង​ដែរ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ