26/05/2017 09:31 GMT+7 Email Print Like 0

ការផ្ទុះចំនួនពីរបានកើតមានឡើងជាបន្តបន្ទាប់នៅទិក្រុង Jakarta


 
ការផ្ទុះចំនួនពីរបានកើតមានឡើងជាបន្តបន្ទាប់នៅទិក្រុង Jakarta 

នាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ការផ្ទុះគ្រា​ប់បែកចំនួន២បានកើតមានឡើងជា បន្តបន្ទាប់នៅទីក្រុង Jakarta ប្រទេស​​​ឥណ្ឌូនេស៊ី បណ្ដាលអោយ​មនុស្សជា ច្រើន ត្រូវស្លាប់​និង​រងរបួស​។ តាមប៉ូលីស​ឥណ្ឌូនេស៊ីថា​៖ ការផ្ទុះ​គ្រាប់​​​​បែក​លើក ទីមួយ បានកើតមានឡើង​នាម៉ោង២១ នៅទីចំណតរថយន្ត Kampong Melayu ភាគ​ខាង​​កើត​​ទីក្រុង Jakarta។ ការផ្ទុះបន្តទៀតបា​នកើតមានឡើង​បន្ទាប់នោះ រយៈពេល២នាទី។​ ភាគីប៉ូលីស​ក៏បានជូន​​ដំណឹង​ថា៖ នេះអាចជាការវាយប្រហារដោយគ្រាប់បែកអត្តឃាត។

​ក្នុងសេចក្ដី​ប្រកាសមួយបន្ទាប់ពីការផ្ទុះនេះ ប្រធានាធិ​បតីឥណ្ឌូនេស៊ីលោក Joko Widodo បានអះអាង ថា៖ អាជ្ញាធ​រប្រទេសនេះនឹងវាយប្រហារ យ៉ាង ខ្លាំងក្លា​ទៅលើកង​កម្លាំងប្រឆាំងដែល​គំ​រាមកំហែង ទៅលើ​ស្ថិរភាព​របស់​​ឥណ្ឌូនេ​ស៊ី ហើយលោកក៏បានអំពា​វនាវពង្រីកស្មារតីសាមគ្គីភាព របស់ប្រជាជនផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ