19/03/2015 11:15 GMT+7 Email Print Like 0

ការផ្ដើមគំនិតរបស់វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅ ADMM-9

ការផ្ដើមគំនិតរបស់វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅ ADMM-9 (quandoinhandan.com)

ឆ្លើយសម្ភាសសារព័ត៌មានក្នុងឱកាសបញ្ចប់សន្និសីទរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បណ្ដាប្រទេស​អាស៊ាន​លើក​ទី​៩​ (ADMM-9) នៅប្រទេស​ម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមលោក Phung Quang Thanh បាន​អះ​អាង​ថាគណៈ​ប្រតិភូវៀត​ណាមសកម្ម​រួមចំណែកដើម្បី​កសាងសហគមន៍​​នយោបាយ​​សន្តិសុខ​​របស់​អា​ស៊ាន​​​​​ដោយ​សំណើ​រជាច្រើន។ ទីមួយគឺលើក​កំពស់​ការ​ស្មោះ​ត្រង់​និងការ​ទទួល​ខុសត្រូវ​របស់​ប្រទេស​សមា​ជិក​​នីមួយ​ៗក្នុងការធានា​និងរក្សាសន្តិភាពស្ថិរភាព​និងសន្តិសុខសុវត្ថិភាព​ក្នុងតំបន់។ ទីពីរគឺបង្កើន​តួនាទី​របស់​ ADMM ​តាមរយៈ​ការទាក់ទង​អំពីសន្តិសុខលើគ្រប់​វិស័យ។ ទីបីគឺបង្កើន​ទំនាក់​ទំនង​ទ្វេភា​គី​រវាង​បណ្ដា​ប្រទេស​អាស៊ាន។ ក្នុងឱកាសរំលឹកខួប​លើកទី១០នៃ​សកម្មភាពសហប្រ​តិបត្តិការ ADMM នាឆ្នាំ​២០១៦ វៀត​ណាម​ស្នើរមាន​ការវាយ​តំលៃបូកសរុប​និងសំណើរទិស​ដៅសំរាប់ ADMM ក្នុងដំណាក់​កាលអភិវឌ្ឍន៍​៥ដល់​១០ឆ្នាំ​ជាបន្ត។ វៀតណាម​ក៏ស្នើរបង្កើត​យន្តការទប់ទល់​ទាន់ពេលវេលា​នឹងបញ្ហា​សន្តិសុខក្រៅប្រពៃ​ណី​ថ្មី​ដែល​ទើប​នឹងកើតមានឡើងផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ