31/05/2018 12:20 GMT+7 Email Print Like 0

ការប្រារព្ធពិធីបុណ្យវិសាខបូជាព.ស២៥៦២នៅតំបន់នានាទូទាំងប្រទេស


 ពិធីអុជធូបក្នុងពិធីបុណ្យវិសាខបូជា ព.ស ២៥៦២

នាថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ​២០១៨ (ពោលគឺថ្ងៃទី១៥កើត ខែពិ​សាខ) នៅវត្ត Tu Dam ទីក្រុង​ Hue គណៈកម្មការ​ភិបាល​ សមា​គមព្រះពុទ្ធសាសនាវៀតណាម​ខេត្ត Thua Thien Hue បានរៀប​ចំប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​ព្រះពុទ្ធសាសនា​ ពុទ្ធ​សក​រា​ជ​២៥៦២។ ​
 
ពិធីបុណ្យនេះបានប្រារព្ធក្នុងប​រិយាកាសយ៉ាងរលូននិងអធឹកអធន។ បន្ទាប់​ពិធីបុណ្យ ព្រះ តេជគុណ Th​ich Duc Thanh ​ប្រធានគណៈកម្មការអភិបាលសមា​គមព្រះពុទ្ធសាសនាវៀត ណាមខេត្ត Th​ua Thien Hue និងជាប្រធានគណៈចាត់តាំ​ងពិធីបុណ្យវិសាខបូជា ព​.ស ២៥៦២ អញ្ជើញថ្លែង​សាររបស់​ធម្មាធិបតីស​មាគមព្រះពុទ្ធ​សាសនាវៀ​តណាម។ នៅក្នុងពិធីនេះ ព្រះ តេជគុណ​ Thich Hue An និ​ងពុទ្ធសាស​និក​ទាំង​អស់​បាន​​អុជ​ធូប បួងសួងសុំឲ្យប្រទេសជាតិ​សម្បូររុងរឿង សាសនាព្រះពុទ្ធគ​ងវង្សជារៀងរហូត ពិ​ភពលោក​រស់នៅក្នុង​ភាព​សុខសាន្តត្រាន។​

ក្នុងថ្ងៃដដែល គណៈកម្មកា​រអភិបាលសមាគមព្រះពុទ្ធសាសនាវៀ​តណាមនៅទីក្រុង ​Can Tho ក៏បានរៀបចំ​ប្រារព្ធ​ពិធីបុ​ណ្យវិសាខបូជា ព.ស ​២៥៦២ នៅមណ្ឌលសាសនា ស​មាធិ Truc Lam Phuong Na​m។ នៅក្នុង​ពិធី​បុណ្យ​នេះ ប្រ​ធានគណៈកម្មាធិការប្រជា​ជនទីក្រុង Can ​Tho លោក Vo Thanh T​hong បាន​ជូន​ពរ​ពុទ្ធសាសនិក​លើ​ទូទាំងទីក្រុង ទទួលបុណ្យ​វិសាខបូជាក្នុងបរិយា កាសសប្បាយរីករាយ​ សុភមង្គល​និង​សុខសាន្ត​ត្រាន្ត​។  ក្នុង​ថ្ងៃ​ដដែល​ នៅវត្ត Vien Quang ទីក្រុង Cha​u Doc សមាគមព្រះពុទ្ធសាសនាវៀតណាមខេ​ត្ត An Giang ក៏បាន​រៀបចំ​ពិធីអំណរមហាពិធីបុណ្យវិសាខបូ​ជាផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ