30/07/2019 10:32 GMT+7 Email Print Like 0

ការប្រឡង “សំនៀងអាស៊ាន +៣” លើកទី ២ ឆ្នាំ ២០១៩ បានបញ្ចប់ប្រកបដោយជោគជ័យ


ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងក្នុងពិធី
 

 វគ្គផ្តាច់ព្រ័ត្រនៃការប្រឡង “សំនៀងអាស៊ាន+៣” លើកទី ២ ឆ្នាំ ២០១៩ បាន​ប្រារព្ធ​ធ្វើ​ឡើង​ប្រកប​ដោយ​ជោគជ័យ​ នាយប់ថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងហាឡុង ខេត្ត Quang Ninh។  អញ្ជើញចូល​រួមក្នុង​វគ្គផ្តាច់​ព្រ័ត្រ​នៃការ​ប្រឡង​សំនៀងអាស៊ាន+៣ នេះ មានវត្តមានឧប​នាយករដ្ឋមន្ត្រី លោក Truong ​Hoa Binh; អគ្គនាយក​នៃវិទ្យុ​សម្លេង​វៀត​ណាម លោក Nguyen The Ky និងភ្ញៀវកិត្តិយសជាថ្នាក់ដឹកនាំនិង​ប្រជាជន​ខេត្ត Quang Ninh ជាច្រើន​គុះករ​ផងដែរ។
 
អញ្ជើញថ្លែងមតិនា​រាត្រីនៃការប្រឡងវគ្គផ្តាច់ព្រ័ត្រ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បានមាន​ប្រសាសន៍ថា៖ “ការប្រឡងសំនៀងអាស៊ាន+៣ ដោយវិទ្យុសម្លេង​វៀត​ណាម​វៀប​ចំ​ឡើង​ជា​រៀង​រាល់​ពីរ​ឆ្នាំម្តង​ គឺជាទីលានលេងកម្សាន្តផង និងជាឱកាស សម្រាប់សិល្បករ​និង​អ្នកចម្រៀង​បង្ហាញនូ​វ​ទេពកោសល្យនិ​ង​អារម្មណ៍​របស់ពួកគេចំពោះសាធារណជនដែលស្រឡាញ់វិស័យតន្ត្រី​ផង។ ព្រឹត្តិការ ណ៍តន្ត្រីដ៏អស្ចារ្យមួ​យនេះ ក៏ជាសកម្មភាព​មួយរបស់វៀតណាមដើម្បីអបអរសាទ​រខួបលើកទី ៥២ នៃការបង្កើ​តអាស៊ាន​ (៨ សីហា ១៩៦៧ - ៨ សីហា ២០១៩​ ផងដែរ”។
 
ការប្រលងចម្រៀង​ POP លើកទី ២ នេះ គឺសម្រាប់អ្នកចម្រៀងអាជីព វ័យក្មេង មក ពីប្រទេសនៃសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន) ទាំង ១០ រួមជាមួយការចូលរួម​របស់តារា​ចម្រៀងជា​ភ្ញៀវ​កិត្តយស​មក​ពីចិន​និង​កូរ៉េខា​ងត្បូងនិងជប៉ុនក្នុង គោលបំណង ​បង្កើនការយល់ដឹង​និងការផ្លាស់​ប្តូរវប្បធម៌​រវាង​វៀត​ណាម​និង​បណ្តាប្រ​ទេស​ដទៃទៀតនៅក្នុងតំបន់។

លោ​ក Truong Hoa Binh ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល បានមានប្រសាសន៍ថា៖ “ខ្ញុំ សូម​វាយ​តម្លៃខ្ពស់​ចំពោះការដែល VOV បានរៀបចំកម្មវិធីប្រឡងថ្នាក់តំបន់បែបនេះ។ រដ្ឋាភិបាលបានគាំទ្រសកម្ម ភាពទាំង​អស់ ដែលសំដៅបង្កើនទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពរវាងវៀត ណាមនិង​បណ្តា​ប្រទេស​ដទៃទៀត​។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ​ការប្រឡងនេះ នឹងក្លាយទៅជាទីលា​នកម្សាន្ត​ប្រចាំតំ​បន់​មួយ​សម្រាប់​សិល្បករ​និង​អ្នកចម្រៀងក្នុងវ័យអាយុពី ១៨ ទៅ​ ៣៥ឆ្នាំ នៃប្រទេសអាស៊ាន​ផងដែរ”។
 
តាមរយៈការសម្តែងរបស់បេក្ខជន ១០នាក់ ដែលចូលរួមក្នុវគ្គ​ផ្តាច់ព្រ័ត្រនោះ គណៈ មេ​ប្រយោគ​បាន​ជ្រើស​រើស​បេក្ខនារី​ Rosario Ninih Chamini Bianis មកពីប្រទេស ម៉ាឡេស៊ី បានជ័យលាភីលេខមួយ។ ក្រៅពីនោះ បេក្ខនារីពីរ​នាក់គឺ Tran Hong Nhung (វៀតណាម) និង Aicelle Anne Coronel Santos (ហ្វីលីពីន) បានឈ្នះ​រង្វាន់​ លេខពីរ។ ចំណែកឯពានរង្វាន់លេខបី  បានទៅអ្នកចម្រៀង Olivia Christina  (ប្រ ទេសឥណ្ឌូនេស៊ី) និង Eint Chit (មីយ៉ាន់ម៉ា)។ ទន្ទឹមជាមួយគ្នានោះ គណៈ​វិនិច្ឆ័យ​ក៏បាន​ប្រគល់ពាន​រង្វាន់​សម្រាប់បេ​ក្ខជន​ដែលមាន​ភាពស្និទ្ធស្នាល​ បេក្ខជនដែលត្រូវបានជ្រើសរើសដោយអ្ន​កទស្សនា និងបេក្ខជនដែលមានទេពកោស​ល្យជា​ដើម​៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ