29/07/2019 14:48 GMT+7 Email Print Like 0

ការប្រឡង “សំនៀងអាស៊ាន + ៣”: បេក្ខជនទៅទស្សនាសារមន្ទីរ Quang Ninh


 បេក្ខជនចូលរួមការប្រឡងអាស៊ាន+៣ ទៅទស្សនាសារមន្ទី Quang Ninh 
 

 នាព្រឹក​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៩ គណៈប្រតិភូនៃបេក្ខជនដែលចូលរួមក្នុងការប្រឡង “សំនៀងអាស៊ាន+ ៣ ” រួមជាមួយភ្ញៀវកិត្តយស បានទៅទស្សនាសារមន្ទីរខេត្ត Quang Ninh ដែលជា​សំណង់​ស្ថាបត្យ​កម្ម​ដ៏វិសេស​វិសាល​ ស្ថិត​នៅក្បែរឈូងស​មុទ្រ​ហាឡុង។
 
ត្រូវបានបើក​សម្ពោធដាក់អោយដំណើរការនិងបម្រើភ្ញៀវទេសចរ ចាប់តាំងពីពាក់កណ្តាលខែតុលាឆ្នាំ ២០១៣មក សារមន្ទីរ​ខេត្ត Quang Ninh បានក្លាយទៅ​ជាគោល​ដៅទេ​សចរ​ដ៏គួរ​ឲ្យទាក់​ទាញ​សម្រាប់​ភ្ញៀវជាតិ​និង​អន្តរជាតិ​ ខណៈពេលមកទស្សនាទីក្រុង ហាឡុងម្តងៗ។ សម្រស់របស់សំណង់​ក៏ដូចជា​ធន​ធាន​ធម្មជាតិ​ដ៏អស្ចារ្យ​រប​ស់​ខេត្ត Quang Ninh  បានបន្សល់ទុកនូវចំណាប់អារម្មណ៍ពិសេស សម្រាប់បេក្ខជននៃការប្រ ឡងសំ​នៀង​អាស៊ាន​+៣។ បេក្ខជន Rosario Ninih Bianis មកពីម៉ាឡេស៊ី បានចែក រំលែកថា៖ “ខ្ញុំពេញ​ចិត្ត​នឹង​សកម្ម​ភាព​នៃការទស្សនា​សារមន្ទីរនា​ពេលព្រឹកថ្ងៃនេះណាស់ ។ នេះជាគោលដៅទេសចរណ៍​ដ៏ពិតជាគួរឲ្យទាក់ទាញ​ ក្នុង​ដំណើរ​ការ​ស្វែងយល់ពីវប្បធម៌របស់ប្រទេសមិត្ត។ ខ្ញុំជឿជាក់ថា ខ្លួននឹងពោរពេញ​ទៅដោយ​ថាមពល​សម្រាប់​ត្រៀម​ឲ្យវគ្គផ្តាច់​ព្រ័ត្រនៃការប្រឡងសំនៀងអាស៊ាន+៣ នារាត្រីនេះផង​ដែរ”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ