27/10/2014 09:54 GMT+7 Email Print Like 0

ការប្រឡងថ្វៃដៃជំនាញមុខរបរអាស៊ានលើកទី១០ បានបើកនៅវៀតណាម


ការប្រឡងថ្វៃដៃជំនាញមុខរបរអាស៊ានលើកទី១០បាន
បើកនៅវៀតណាម (រូបថតៈ vov)

ក្រោមប្រធានបទ “ថ្វៃដៃជំនាញ-តម្លៃជាក់ស្តែងរបស់យើង” ការប្រឡងថ្វីដៃជំនាញមុខរបរ អាស៊ាន លើកទី១០ បានបើកនាយប់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសន្និសីទ My ​​Dinh (ហាណូយ-វៀតណាម)។ ការ ប្រឡងនេះ មានការចូលរួមរបស់បក្ខជនចំនួន ៣០០នាក់​មកពីប្រទេសអាស៊ានទាំង ១០ ដែលមានវិញ្ញាសារ ចំនួន ២៥។

ថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា បង្កើន​កា​រ​បណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកំពស់ លទ្ធភាពមានការងារធ្វើ និងបង្កើនជំនាញ​របស់​កម្លាំង​ពលករ ជាគោលដៅដែលបានអះអាងក្នុង សេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីអំពីការអភិវឌ្ឍន៍ប្រភពកម្លាំងពលំ ជំនាញសម្រាប់ការស្តាឡើងវិញខឿនសេដ្ឋកិច្ច។ ការ​លើក​​កំពស់សមត្ថភាព ជំនាញមុខរបរ សម្រាប់ពលករ ជាខ្លឹមសារមានសារសំខាន់ពិសេស​ បង្កើត​ការអភិវឌ្ឍន៍លឿន ចីរភាពរបស់អាស៊ាននិយាយរួម និងរបស់ប្រទេសជាសមាជិក អាស៊ាននីមួយៗនិយាយដោយឡែក។

“ខ្ញុំសង្ឃឹមថា តាមរយៈការប្រឡងលើកនេះ​ យើងនឹងរួមចំណែកជម្រុញការ អភិវឌ្ឍន៍​បទដ្ឋាន​ជំ​នាញ​​​មុខរបរក្នុងប្លុកអាស៊ាន ក្នុងការវាយតម្លៃសមត្ថភាព ​ជំនាញមុខរបរ ជា​សកម្មភាព​មាន​សារៈ​សំខាន់ពិសេស ខណៈពេលដែលអាស៊ាន បានក្លាយទៅជាសហគមន៍រួមនាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៥ ខាងមុខ”។

ការប្រឡងថ្វីដៃជំនាញមុខរបរអាស៊ានបានបិទបញ្ចប់នាថ្ងៃទី២៨តុលា៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ