03/12/2018 10:45 GMT+7 Email Print Like 0

ការប្រកួតបាល់ទះជាមួយកងកម្លាំងការពារព្រំដែនកម្ពុជា

នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុស្តិ៍ការពារព្រំដែន Song Trang នៃកងទ័ពការពារព្រំដែនខេត្ត Long An សហការជាមួយគណៈបញ្ជាការយោធាស្រុក Tan Hung និងនគរបាលស្រុក Tan Hung បានរៀបចំការប្រកួតបាល់ទះជាមួយផ្នែកសឹករងស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តំណាងថ្នាក់ដឹកនាំ និងកីឡាករថតរូបទុកជាអនុស្សារវរីយ៍ (រូបថត៖ bienphong.com.vn)

ថ្វីបើការប្រកួតបានប្រព្រឹត្តឡើងក្នុងអាកាសធាតុក្តៅក៏ដោយ ក៏ប៉ុន្តែកីឡាករទាំងអស់បានឈ្នះការលំបាក ហើយ​ខិតខំប្រឹងប្រែងអស់ពីកម្លាំងាយចិត្តក្នុងការប្រកួតដែរ។
 

ការប្រកួតរវាងប៉ុស្តិ៍ការពារព្រំដែន Song Trang និងផ្នែកសឹករងស្រុក
កំពង់ត្របែក (រូបថត៖ bienphong.com.vn)

នេះគឺជាសកម្មភាពជាក់ស្តែងមួយដើម្បីអបអរសាទរខួបលើកទី ៧៤ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៤៤ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨) ។ ទន្ទឹមនឹងនេះដែរ វាគឺជាឱកាសមួយដើម្បីហ្វឹកហាត់លើកកំពស់សុខភាពសម្រាប់យុទ្ធជន កម្មាភិបាលទាំងឡាយ ព្រមទាំងពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរផងដែរ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ