09/08/2015 10:41 GMT+7 Email Print Like 0

ការប្រកាសបង្កើតដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី


ការប្រកាសបង្កើតដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី (VOV)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លុវការនៅម៉ាឡេស៊ី នា​រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅវិមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅរដ្ឋធានី Kuala Lumpur នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak និងលោកជំទាវបានធ្វើ​អធិបតី​ភាពពិធីទទួលនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និង​លោកជំទាវ។ បន្ទាប់នោះនាយករដ្ឋមន្ត្រីទាំងពីររូបបានដំណើរការចរចាររួមគ្នា​ពិភាគ្សាលើវិធានការបង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាង​ប្រទេសទាំងពីរក៏ដូចជាផ្លាស់ប្តូរអំពីបញ្ហាដំបន់និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា។ នាយករដ្ឋមន្ត្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់នៅសន្និសីទ​កាសែត​ក្រោយការចរចារថា៖

“លើមូលដ្ឋានឯកភាពវាយតំលៃក្នុងរយៈពេលកន្លងទៅទំនាក់ទំនងជឿទុក​ចិត្តសហប្រតិបត្តិការលើគ្រប់វិស័យ​រវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍កាន់តែស៊ី​ជម្រៅនិងប្រសិទ្ធិភាព នាយករដ្ឋមន្ត្រីទាំងពីរបានសំរេចចិត្តលើកកំរិតទំនាក់ទំនង​សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ម៉ាឡេស៊ីក្លាយទៅជាទំនាក់​ទំនង​ដៃគូ​
យុទ្ធសាស្ត្រជាផ្លូវការ។ ​យើងខ្ញុំជឿជាក់ថា ការអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​វៀតណាម-ម៉ាឡេស៊ីនឹងនាំវិស័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែប្រសិទ្ធិភាពនិងរួមចំណែកសកម្មសំរាប់សហគមន៍អា​ស៊ាន​រក្សាសន្តិភាពស្ថិរភាពបង្កើនកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់និងលើពិភពលោក។”

ភាគីទាំងពីរក៏ឯកភាពបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរសំដៅរួម​ចំណែកអនុវត្តដ៏ជោគជ័យ​សហគមន៍​សេដ្ឋកិច្ចអាស៊ាន។ ភាគីទាំងពីរក៏ចែក​រំលែកការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពើបំរ៉ែបំរួលនាពេលថ្មីៗនេះស្ដីពីការសាងសង់លើទ្រង់ទ្រាយធំបណ្ដាកោះនៅសមុទ្រខាងកើតរំលោភច្បាប់អន្តរជាតិនិង​កិច្ចព្រមព្រៀងដំបន់ ទន្ទឹមនឹងនោះអះអាងឡើងវិញសារសមខាន់នៃការរក្សា​សន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។        បញ្ចប់ការចរចារ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ Najib Razak បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្ដីពីក្របខ័ណ្ឌ​ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ