20/03/2020 16:02 GMT+7 Email Print Like 0

ការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់គំរោង ODA របស់ជប៉ុនប្រកបដោយប្រសិទ្ធភាព

នាថ្ងៃទី ១៨ ខែមិនា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបពិភាក្សាជាមួយលោក Tetsuo Konaka ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅវៀតណាម មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម។

នៅក្នុងជំនួបនេះ លោក Nguyen Thanh Phong បានវាយតម្លៃខ្ពស់ ចំពោះតួនាទីនិងការរួមចំណែករបស់ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការជួយគាំទ្រដល់ប្រភពទុន ODA នៅវៀតណាមសម្រាប់គម្រោងសំខាន់ៗនៅទីក្រុងហូជីមិញ ដូចជា គម្រោងផ្លូវ metro លេខ ១; គម្រោងជួសជុលកែលំអប្រព័ន្ធបង្ហូរទឹកចាស់ទ្រុឌទ្រោមដោយបច្ចេកវិទ្យាមិនជីកកកាយដី។ លោក Nguyen Thanh Phong ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានជួយគាំទ្រដល់ប្រភពទុន ODA ប្រកបដោយប្រសិទ្ធភាពនិងស្ថេរភាពសម្រាប់ទីក្រុង ព្រមទាំងបានសន្យាថា ទីក្រុងហូជីមិញនឹងធ្វើអស់ពីសមត្ថភាពដើម្បីអនុវត្តគម្រោងដែលប្រើប្រាស់ប្រភពដើមទុន ODA របស់ជប៉ុនឲ្យបានល្អ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ