31/12/2017 10:02 GMT+7 Email Print Like 0

ការបាញ់រះនៅអាមេរិកធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់និងរងរបួស


 ការបាញ់រះនៅអាមេរិកធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់និងរងរបួស

ប៉ូលីសទីក្រុង Houston បានឲ្យដឹងថា៖ មនុស្ស​យ៉ាងហោចណាស់​ចំនួន ៣ នាក់​ត្រូវស្លាប់ ក្នុង​ការបាញ់​រះនៅ​ហាង​រថយន្ត​មួយនៅប៉ែក​ខាងនីរតីទីក្រុងនេះនៅរដ្ឋ​ Texas អាមេរិក​។ រឿង​ហេតុ​ពោល​ខាងលើ​បានកើត​មានឡើង​នាព្រឹក​ថ្ងៃទី​៣០​ ខែធ្នូ  ឆ្នាំ២០១៧ ​តាម​ម៉ោងវៀតណាម រសៀល​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ តា​ម​ម៉ោងអាមេរិក។ បន្ទាប់​ពី​ដំណើរ​ការវាយប្រហារ មេគំនិតបាន បាញ់សម្លាប់ខ្លួន​។ នាបច្ចុប្បន្ន មូលហេ​តុ​នៃការបាញ់រះ​និង​ជនរង​គ្រោះរងរបួស​​ទាំងប៉ុន្មាន មិនទាន់ជូនដំណឹងនៅ​ឡើយ។ ក្នុងពេលនោះ ទីភ្នាក់ងារសារព័​ត៌មាន​ Reuters បាន​ឲ្យដឹ​ង​ថា៖ មេគំនិតបានធ្វើការ​នៅហាងលក់ឡាននេះ។ នាថ្ងៃដ​ដែល ការបាញ់រះមួយ​ទៀត​ក៏បាន​កើត​មាន​ឡើង​នៅខុទ្ទកាល័យ​មេធវីមួយ នៅប៉ែកខាងត្បូង​រដ្ឋ California ដែល​ធ្វើឲ្យ​មនុស្ស​មួយ​នាក់ ទៀត​ត្រូវ​ស្លាប់​និង​មនុស្សមួយ ចំនួនទៀតរងរបួ​ស។ ប៉ូលីស Long Beach ទទួលស្គាល់ថា៖ នេះ​គឺជាការ​ប៉ះទង្កិចទាក់ទិន ដល់ការ​ងារ​៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ