14/08/2018 09:45 GMT+7 Email Print Like 0

ការបាញ់កាំភ្លើងនៅអង់គ្លេសបង្កឱ្យមានជនរងរបួសជាច្រើននាក់

យ៉ាងហោចណាស់មានមនុស្ស ១០ នាក់ត្រូវបានរងរបួសនិងបញ្ជូនទៅ មន្ទីរពេទ្យបន្ទាប់ពីមានការបាញ់កាំ​ភ្លើង​នា​ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុង Manchester ប្រទេសអង់គ្លេសភាគខាងជើង។

ប៉ូលីសនៅមូលដ្ឋានបានឲ្យដឹងថា មានមនុស្សរងរបួសចំនួន ៩ នាក់ក្នុងនោះមានកុមារចំនួន២នាក់។ នា​បច្ចុប្បន្ន​ ប៉ូលីសកំពុងតែព្យាយាមកំណត់ឲ្យបានច្បាស់លាស់នូវទីតាំងដែលកើតហេតុនេះ និងមុខសញ្ញាជនល្មើសដែល​​បានអនុវត្តការវាយប្រហារនេះ។ ប៉ូលិសក៏បានបង្កើនកងកម្លាំងយាមល្បាតនៅទីក្រុង Manchester នាពេលខាងមុខ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ