19/06/2018 09:52 GMT+7 Email Print Like 0

ការបង្កើនទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាជប៉ុន


 ការបង្កើនទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាជប៉ុន

នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៨ ប្រធាន​គណៈកម្មាធិការកិច្ចការបរទេ​ស ​នៃរដ្ឋសភា​វៀត​ណាម លោក Nguyen Van Giau បានអញ្ជើញជួបពិភា​ក្សាជាមួយប្រធា​ន គណៈកម្មាធិការ​ទាក់ទង់​បរទេស​និង​ការពារ​ជាតិ​នៃព្រឹទ្ធសភា​ជប៉ុន លោក Shinzo M​iyake នៅទីក្រុងតូក្យូ ប្រ​ទេសជប៉ុន។​
 
ក្នុងជំនួបនេះ​លោក Shinzo Miyake បានអះអាង​ ថានឹង ជម្រុញការផ្លាស់​ប្តូរ សមាជិក​សភានៃ​ប្រទេស​ទាំងពីរ​ហើយ​ក៏សម្តែង​នូវគោលបំណងចង់​បន្តសហ ការជាមួយ​គណៈកម្មាធិការិ​កិច្ចការ​បរទេស​វៀតណា​មើម្បី​បង្កើន​ទំនាក់​ទំនង​ភាព ជាដៃគូយុទ្ធសាស្ត្រ​វៀតណាម - ជប៉ុនឲ្យកាន់តែអភិ​វឌ្ឍថែមទៀត។ ​ក្នុងជំនួន​នេះ ដែរភាគី​ទាំងពីរ​បាន​ពិភាក្សាគ្នាអំពីការ​បង្កើនកិច្ចសហប្រតិប​ត្តិការ ដើម្បីជំរុញ​កិច្ចព្រមព្រៀ​ង CPTPP ឲ្យមានប្រសិ​ទ្ធិភាព​នាពេល​ឆាប់ៗនេះ​ ហើយ រួ​មមចំណែក ក្នុងការជម្រុញ​ទំនាក់​ទំន​ង​ភាព​ជាដៃគូ​យុទ្ធសាស្រ្ត​ឲ្យកាន់​តែ​ស៊ីជម្រៅនិង​ទូលាយ ​រវាងវៀតណាមនិងជប៉ុន។​ គ្នុងថ្ងៃដដែល ​លោក Nguyen​ Van Giau ​ក៏ជួប​ពិភាក្សា​ជាមួយ​ទេសាភិបាល​ធនាគារ​មជ្ឈិមជប៉ុន និង​ ថ្នាក់ដឺកនាំ សហភាពសម្ព័ន្ធសមាជិកសភាជ​មិត្តភាពប៉ុន-​វៀតណាម ព្រមទាំង​ធ្វើការជា​មួយ ក្រសួងការបរទេស​ជប៉ុនអំពី​បញ្ហាដែលទាក់ទងនឹងកិ​ច្ចព្រមព្រៀង CPT​PP ផង ដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ