11/09/2017 09:38 GMT+7 Email Print Like 0

ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគអាស៊ាន-ហុងកុង (ចិន)


ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគអាស៊ាន-ហុងកុង (ចិន) 

នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៧ មជ្ឈដ្ឋានមន្ត្រីអាស៊ាននិងមណ្ឌលរដ្ឋបាល ពិសេសហុងកុងរបស់ចិនបានជូនដំណឹងសម្រេចការចរចារអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងវិនិយោគទាក់ទិនមួយទៀត។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីការពិគ្រោះយោបល់លើកទី ២ រវាងបណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុង (AEM – HKC) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Pasay ប្រទេសហ្វីលីពីន។
មន្ត្រីទទួលបន្ទុកបណ្ដាបញ្ហា អភិវឌ្ឍន៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ហុងកុង លោក  Edward Yau និងរដ្ឋមន្ត្រី ពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន លោក Ramon Lopez បានឲ្យដឹងថា៖ ហុងកុងនិងអាស៊ាននឹងចុះហត្ថលេខាលើ FTA និងកិច្ចព្រមព្រៀងអំពីការវិនិយោគនាខែវិច្ឆិការខាងមុខ។ លោក Ramon Lopez បានវាយតំលៃថា៖ បណ្ដាកិច្ចព្រមព្រៀងនេះមានទ្រង់ទ្រាយលើគ្រប់ជ្រុងជ្រោយនិងបណ្ដាកិច្ចសន្យាមានតំលៃរួមមានការផ្លាស់ប្តូរទំនិញសេវ៉ាកម្មការវិនិយោគកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យារួមជាមួយបណ្ដាយន្តការ​ដោះស្រយាជំលោះ។  
FTA - ហុងកុងមានសុពលភាពបន្ទាប់ពីសម្រេចបានរាល់បែបបទចាំបាច់។ មជ្ឈដ្ឋានមន្ត្រីតំបន់ រដ្ឋបាលពិសេសហុងកុងបានអះអាងថា៖ ខឿនសេដ្ឋកិច្ចហុងកុងទទួលបានផលប្រយោជន៍ពី FTA និងកិច្ចព្រមព្រៀងវិនិយោគជាមួយអាស៊ាន បើកចេញទ្វារទាក់ទងជាមួយទីផ្សារនៃបណ្ដាប្រទេសជាសមាជិកអាស៊ាននាំមកនូវឱកាសធ្វើអាជីវកម្មជាច្រើនសំរាប់ភាគីទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ