05/06/2018 09:26 GMT+7 Email Print Like 0

ការបង្កើតសមាគមបញ្ញាវន្តជន និងអ្នកជំនាញការវៀតណាមនៅប្រទេសស្វីស

នាថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៨ សមាគមបញ្ញាវន្តជន និងអ្នកជំនាញការវៀតណាមប្រចាំនៅស្វីស បានបង្កើតនិងបង្ហាញមុខគណៈកម្មការប្រតិបត្តិសមាគមនៅទីស្នាក់ការនៃប្រតិភូ បេសកកម្មអចិន្ត្រៃយ៍វៀតណាមអម អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) និង បណ្តាអង្គការអន្តរជាតិដទៃទៀត នៅទីក្រុង Geneva ប្រទេសស្វីស។

ការបង្កើតសមាគមបញ្ញាវន្តជន និងអ្នកជំនាញការវៀតណាមនៅប្រទេសស្វីស

សមាគមបញ្ញវន្តជននិងអ្នកជំនាញការវៀតណាមប្រចាំនៅប្រទេសស្វ៊ីសបានប្រមូលផ្តុំបញ្ញវន្តជន និងអ្នកជំ​នាញ​ការវៀតណាមមានចំនួនប្រមាណ ៧០ នាក់ ដែលកំពុងធ្វើការ នៅប្រទេសស្វីស ក្នុងវិស័យខុសគ្នាជាច្រើន។
គោលបំណងនៃសមាគមនេះគឺដើម្បីលើកកម្ពស់និងជួយឧបត្ថម្ភគាំទ្រក្នុងការអនុវត្តការផ្តួចផ្តើមគំនិតគម្រោង​ និងកម្មវិធីនានាលើវិស័យជាច្រើន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍរបស់វៀតណាម ក៏ដូចជា ក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងស្វីស ព្រមទាំង រវាងវៀតណាមជាមួយអង្គការសហប្រជាជាតិអង្គការ ពាណិជ្ជកម្មពិភពលោក និងបណ្តាអង្គការអន្ដរជាតិដទៃទៀត ដែលមាន មូលដ្ឋាននៅប្រទេសស្វីស ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ