27/12/2016 10:18 GMT+7 Email Print Like 0

ការបង្កើតសហគ្រាសថ្មីបានកើនឡើងខ្លាំងបំផុតក្នុងឆ្នាំ២០១៦


ការបង្កើតសហគ្រាសថ្មីបានកើនឡើងខ្លាំងបំផុតក្នុងឆ្នាំ២០១៦

តាមនាយក​ដ្ឋានគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម ក្រសួងផែនការ និង​វិនិយោគ​ថា​៖ ក្នុង​ឆ្នាំ​២០១៦ បរិមាណ​សហគ្រាសថ្មី ដែល​បាន​បង្កើត​ថ្មី និង​បាន​ដំណើ​ការ​ឡើង​វិញ ក្នុង​ទូទាំង​ប្រទេសមាន​ជាង​១៤​ហ្មឺន​អង្គភាព ដែល​ក្នុង​នោះ សហគ្រាស​ជាង​១១ហ្មឹនទើប​នឹងបាន​បង្កើតថ្មី។​
 
​តាមលោក Vu Tien Loc ប្រធាន​សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​វៀតណាមថា៖ ការដែលបរិមាណ​សហគ្រាស​ថ្មី និង​អង្គភាព​ដំណើការ​ឡើង​វិញ បាន​កើន​ឡើង​​យ៉ាង​ខ្លាំង នោះ​គឺដោយ​សារ​មាន​ការ​បញ្ជា​ណែនាំ និង​កំណត់​ទិស​ដៅព្រម​ៗ​គ្នា ​របស់រដ្ឋាភិបាល​ក្នុងឆ្នាំ​២០១៦៖ “​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ដោយ​កម្ម​វិធី​ធ្វើសកម្មភាព​ជាក់ស្ដែង​មួយ ដើម្បី​ជួយ​ឧបត្ថម្ភការ​អភិវឌ្ឍ​របស់​សហគ្រាស​។ ដោយ​មានបណ្ដា​សកម្មភាព​សកម្ម​ដូច្នេះ ទំនុក​ទុកចិត្ត​របស់​ប្រជាជន និង​សហគ្រាសអំ​ពីបរិស្ថាន​វិនិយោគ អាជីវកម្ម​គឺមាន​ការកើន​ឡើង​។ ឆ្នាំ​២០១៦ ជាឆ្នាំ​ដើមដំបូង ដែល​យើងមានបរិមាណសហគ្រាស បាន​បង្កើត​ថ្មីច្រើន​​បំផុត និង​សន្ទស្សន៍​លំដាប់​ថ្នាក់ ស្ដីអំពី​បរិយាកាសអាជីវកម្ម សមត្ថភាព​ប្រកួត​ប្រជែង​ របស់ធនាគារពិភពលោក និង​វេទិកាសេដ្ឋកិច្ចអន្តរជាតិ​សុទ្ធ​តែ​បាន​កើន​ឡើង​៕​“

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ