15/08/2018 09:04 GMT+7 Email Print Like 0

ការនាំចេញកសិ - រុក្ខ - ជលផលនឹងទទួលបាន ៤០ ពាន់លានដុល្លារអាមេរិក

យោងតាមការធ្វើស្ថិតិ ក្នុងរយៈពេល ៧ ខែកន្លងមកនេះ ការនាំចេញផលិតផលកសិកម្ម រុក្ខាកម្មនិង ជនផលបានឈានដល់កម្រិត២២ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង 7,8% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។

រូបថតបញ្ជាក់

សេដ្ឋវិទូបានព្យាករណ៍ថា ជាមួយនឹងកំណើននេះ លទ្ធភាពនៃការនាំចេញកសិផល រុក្ខផលនិងជលផលក្នុងឆ្នាំ ២០១៨ នេះ នឹងឈានដល់កំណត់ត្រាថ្មីគឺ ៤០ពាន់លានដុល្លារអាមេរិក។ ចូលរួមចំណែកក្នុងការអភិវឌ្ឍន៏នេះ គឺមានវត្តមាយថាទស្សន៍ដែលនាំមកនូវតម្លៃនាំចេញខ្ពស់ដូចជា អង្ករ បន្លែ ផលិតផលព្រៃឈើ និងអាហារសមុទ្រជាដើម។

ចូលមចំណែកដ៏លេចធ្លោបំផុតជាមួយនឹងការនាំចេញហួសកម្រិតគួរឲ្យចាប់អារម្មណ៍របស់វិស័យកសិកម្ម គិតពី​ដើម​ឆ្នាំរហូតមកដល់បច្ចុប្បន្ននេះគឺផលិតផលព្រៃឈើដែលមានតម្លៃសរុបនៃការនាំចេញផលិតផលព្រៃឈើក្នុងរយៈពេល ៧ ខែទទួលបានជាង ៥ ពាន់លានដុល្លារ។ សហរដ្ឋអាមេរិក ចិន ជប៉ុននិងកូរ៉េខាងត្បូងសុទ្ធតែជាទីផ្សារនាំចូលផលិតផលឈើធំបំផុតរបស់វៀតណាម។

ទន្ទឹមជាមួយគ្នានោះ សហរដ្ឋអាមេរិក ជប៉ុន ចិននិងកូរ៉េខាងត្បូង ក៏ជាទីផ្សារនាំចូលធំបំផុតសម្រាប់ផលិតផល​អាហារសមុទ្ររបស់វៀតណាម ដែលស្រូបយក 53,5% នៃតម្លៃនាំចេញជលផលសរុប។ បច្ចុប្បន្នផលិតផលកសិកម្មវៀតណាមត្រូវបាននាំចេញទៅកាន់ទីផ្សារចំនួន ១៨០ នៅជុំវិញពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ