05/10/2020 14:47 GMT+7 Email Print Like 0

ការនាំចេញហួសកម្រិតរបស់វៀតណាមឈានដល់កម្រិត ១៧ ពាន់លានដុល្លារ បង្កើតកម្លាំងចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច

យោងតាមរបាយការណ៍របស់ Fitch Solutions បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមកំពុងស្ថិតលើសន្ទះងើបឡើងវិញ គឺ កើនឡើង ២,៦% ក្នុងឆ្នាំ ២០២០ នឹងឈានដល់ ៨,២% នៅឆ្នាំ ២០២១ ជាពុំខាន។

ក្នុងពេលជាមួយគ្នានេះ ធនាគារ HSBC បានព្យាករណ៍ថា កំណើន GDP របស់វៀតណាមនៅឆ្នាំ ២០២០ នឹងឈានដល់ ២,៦%។ សម្រាប់ឆ្នាំ ២០២១ ធនាគារ HSBC ជឿជាក់ថា វៀតណាមនឹងទទួលបានផលចំណេញពីការងើបឡើងវិញដោយសារមានបច្ចេកវិទ្យានាំមុខនិងលំហូរ FDI ថេរ។ ធនាគារ HSBC រំពឹងថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២១ នឹងកើនឡើងដល់ជាង ៨% ដែរ។

នាពេលថ្មីៗនេះ កាសែតអាមេរិក Fortune បានរាយការណ៍នាពេលថ្មីៗនេះថា កំណើនក្នុងវិស័យផលិតកម្មនិងការនាំចេញបានជួយផលិតផលក្នុងស្រុកសរុបរបស់វៀតណាមក្នុងត្រីមាសទី ៣ នៃឆ្នាំនេះកើនឡើងជាង ២,៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជម្រុញការស្តារសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលត្រូវធ្លាក់ចុះពីពាក់កណ្តាលដើមឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ការនាំចេញហួសកម្រិតឈានដល់កម្រិតខ្ពស់បំផុត ១៧ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ។ យោងតាមអគ្នាយកស្ថិតិ ប្រសិនបើប្រៀបធៀបជាមួយតួលេខជាង ៧ ពាន់លានដុល្លារកាលពីឆ្នាំមុន តម្លៃនាំចេញហួសកម្រិតនៃនេះបានកើនឡើងជាង ២,៣ ដង។

យោងតាមអ្នកជំនាញ សហគ្រាសក្នុងប្រទេសបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណត់ត្រានៃការនាំចេញហួសកម្រិត។ ទំហំនៃការនាំចេញរបស់ក្រុមនេះ សម្រេចបានជាង ៧១,៨ ពាន់លានដុល្លារ កើនឡើងជាង ២០%។ និយាយជារួម កំណើននៃការនាំចេញមានកម្រិតទាបជាងរាល់ឆ្នាំ ប៉ុន្តែនៅក្នុងបរិបទកូវីដ-១៩ នេះ នៅតែជាសញ្ញាល្អ។

ក៏យោងតាមការវាយតម្លៃរបស់អ្នកជំនាញ វៀតណាមនៅតែជា “ចំណុចភ្លឺ” សម្រាប់កំណើនសេដ្ឋកិច្ចក្នុងបរិបទនៃកូវីដ-១៩។ ហេតុដូច្នេះ ចាំបាច់ត្រូវមានវិធានការដើម្បីរក្សាសន្ទុះសេដ្ឋ កិច្ចដូចជា  FDI, កសិកម្មនិងចាប់យកឱកាសនាំចេញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ